• 2023-11-10 11:22:24
  • បាល់ទាត់

Real មាន​កំណត់​ត្រា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ក្នុង UCL

  • 2023-11-10 11:22:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ឈ្នះ​ក្លឹប Braga ម្សិល​មិញ ជួយ​ឲ្យ Real Madrid បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ ១៦ ក្រុម​ហើយ​ក្នុង​កម្មវិធី Champions League រដូវ​កាល​ ២០២៣/២០២៤ នេះ។ នេះ​មាន​ន័យ​ថា Real តែង​តែ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​រយៈ​ពេល ២៧ រដូវ​កាល​ជាប់ៗ​គ្នា។ គ្មាន​ក្លឹប​ណា​ធ្វើ​បាន​ដូច្នេះ​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​ UCL គិត​មក​ទល់​ពេល​នេះ។

តាំង​ពី​រដូវ​កាល ១៩៩៧/១៩៩៨ មក Real Madrid មិន​ដែល​ធ្លាក់​វគ្គ​ចែក​ពូល​នោះ​ទេ ក្នុង​កម្មវិធី​ Champions League។ សរុប​ទៅ Real Madrid តែង​តែ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​រយៈ​ពេល ២៧ រដូវ​កាល​ជាប់ៗ​គ្នា។ នេះ​គឺ​ជា​រយៈ​ពេល​ដ៏​វែង ដែល​មិន​មាន​ក្លឹប​ណា​មួយ​ធ្វើ​បាន​ដូច្នេះ​ឡើយ​គិត​មក​ទល់​ពេល​នេះ។

Real Madrid គឺ​ជា​ក្លឹប​ដែល​ជោគជ័យ​ជាង​គេ​ក្នុង​កម្មវិធី​លីគ​កំពូល​អឺរ៉ុប។ ក្លឹប​អេស្ប៉ាញ​មួយ​នេះ​ឈ្នះ​កម្មវិធី​នេះ​សរុប ១៤ លើក។ ក្លឹប​ដែល​ឈ្នះ​ពាន UCL ច្រើន​បន្ទាប់​ពី Real Madrid គឺ​ក្លឹប​អ៊ីតាលី AC Milan។ ក្លឹប​មួយ​នេះ​គឺ​ជា​ជើង​ឯក​អឺរ៉ុប​ចំនួន ៧ សម័យ​កាល។

Real Madrid នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​ UCL នា​រដូវ​កាល​នេះ។ ក្លឹប​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ឡើយ​ក្នុង​វគ្គ​ Group Stage ដែល​លេង​ ៤ ប្រកួត ហើយ​ឈ្នះ​ទាំង ៤ ប្រកួត រួច​កក់​កៅអី​ទៅ​លេង​វគ្គ ១៦ ក្រុម។ ក្លឹប​អេស្ប៉ាញ​ត្រូវ​លេង​វគ្គ​ចែក​ពូល​ចំនួន ២ ប្រកួត​ទៀត ដោយ​ក្លឹប​នឹង​ត្រូវ​ជួប Napoli នៅ​ថ្ងៃ​ទី ៣០ វិច្ឆិកា​ និង​ត្រូវ​លេង​ប្រកួត​ជាមួយ Union Berlin នៅ​ថ្ងៃ​ទី ១៣ ធ្នូ​ខាង​មុខ៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី