• 2023-11-07 11:44:19
  • បាល់ទាត់

Dembeleថា​ ដំបូង​គិត​តែ​នៅ​ Barca តែ​ PSG មក​ចរចា​ក៏​ផ្លាស់​ទៅ​ភ្លាម​

  • 2023-11-07 11:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Ousmane Dembele បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ ដំបូង​គេ​គិត​នៅ​លេង​ឲ្យ​ក្លឹប​ Barcelona នោះ​ទេ​ តែ​ពេល​ក្លឹប​ Paris Saint Germain មក​ចរចា​ចង់​បាន​ គេ​ក៏​សម្រេច​ផ្លាស់​ទៅ​ភ្លាម​។

Dembele បាន​និយាយ​ថា​៖" ដំបូង​ឡើយ​ខ្ញុំ​គិត​ថា​ ខ្ញុំ​ចង់​នៅ​តែ​លេង​ឲ្យ​ក្លឹប​ Barcelona នោះ​ទេ​ តែ​នៅ​ពេល​ក្លឹប​ Paris Saint Germain បាន​មក​ចរចា​ឲ្យ​កុងត្រា​ខ្ញុំ​ក៏​ផ្លាស់​ចេញ​ភ្លាម​ទៅ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មក​លេង​ឲ្យ​ PSG នេះ​គឺ​ដោយ​សារ​តែ​ខ្ញុំ​ស្រលាញ់​ក្លឹប​នេះ​ ព្រោះ​ខ្ញុំ​រស់​នៅ​ជិត​តំបន់​ក្រុង​ប៉ារីស​នេះ​ វា​មិន​ឆ្ងាយ​ពី​កន្លែង​ខ្ញុំ​រស់​នៅ​ប៉ុន្មាន​ទេ​។ លើស​ពី​ហ្នឹង​ ខ្ញុំ​ក៏​ពេញ​ចិត្ត​នឹង​ផែន​ការ​របស់​ ប្រធាន​ក្លឹប​ ប្រធាន​កីឡា​ និង​គ្រូ​បង្គោល​ផង​ដែរ​ "។

Dembele ទើប​ផ្លាស់​ពី​ Barca ទៅ​ PSG នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​ ២០២៨៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី