/6548cf02ad65e_1699270380_medium.jpg)
- 2023-11-06 12:46:02
- បាល់ទាត់
Isco ឡើងទម្រង់លេងគួរឲ្យកត់សម្គាល់
- 2023-11-06 12:46:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Isco ឡើងទម្រង់លេងគួរឲ្យកត់សម្គាល់
ចន្លោះមិនឃើញ
ខ្សែបម្រើ Isco បានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ក្នុងរដូវកាល ២០២៣/២០២៤ នេះ ក្រោយចូលរួមជាមួយក្លឹប Real Betis កាលពីចុងខែកក្កដាកន្លងទៅ។
ក្នុងលីគកំពូលអេស្ប៉ាញ គិតមកដល់ពេលនេះ អតីតខ្សែបម្រើ Real Madrid បានលេងឲ្យ Betis ចំនួន ១២ ប្រកួត។ ក្នុងចំណោមប្រកួតទាំងនេះ កីឡាករអេស្ប៉ាញវ័យ ៣១ ឆ្នាំឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតក្នុងប្រកួតដល់ទៅ ៨ លើក។ កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសបោះបាល់បញ្ជូនបាល់ បង្កើតឱកាស និងស៊ុតបញ្ចូលទីតែម្ដង។
ការឡើងទម្រង់លេងនេះ គឺជារឿងគួរឲ្យកត់សម្គាល់ ព្រោះជាង ៩ ខែមុនមកចូលរួមជាមួយ Betis កីឡាករមិនបានចូលលេងប្រកួតបាល់ទាត់ផ្លូវការសូម្បីតែមួយនាទី។ មិនតែប៉ុណ្ណោះ កីឡាករអត់មានក្លឹបលេងដល់ជាង ៧ ខែ ក្រោយបញ្ចប់កុងត្រាជាមួយ Sevilla កាលពីខែធ្នូឆ្នាំ ២០២២។
Isco ចំណាយពេលដល់ទៅ ៩ រដូវកាលនៅ Real Madrid ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២២។ ក្នុងរយៈពេលខ្លះនៃ ៩ ឆ្នាំនោះ កីឡាករត្រូវបានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថា ជាកីឡាករលេចធ្លោ។ ទោះជាយ៉ាងណា បញ្ហាមួយចំនួនដូចជាបញ្ហារបួស និងការធ្លាក់ទម្រង់លេងធ្វើឲ្យកីឡាករមិនអាចក្លាយជាកីឡាករបង្គោលរបស់ Real បាន ហើយក៏ចែកផ្លូវគ្នា ទៅចូលរួមជាមួយ Sevilla កាលពីខែសីហា ឆ្នាំ២០២២។ នៅ Sevilla បាន ៣ ខែ កីឡាករក៏បានព្រមព្រៀងដើរចេញជាមួយក្លឹបកាលពីខែធ្នូ ឆ្នាំ២០២២។ អត់ក្លឹបលេងជាង ៧ខែ ទើបកីឡាករបានមកចូលលេងឲ្យ Betis ក្នុងរដូវកាលនេះ៕