• 2023-11-01 10:06:15
  • បាល់ទាត់

TIFFY ARMY ៖​ ថ្លែងអំណរគុណ​ចំពោះ​លោក​ Satoshi Saito​ ដែល​រួម​ចំណែក​អភិវឌ្ឍន៍​បាល់ទាត់​នៅ​កម្ពុជា​

  • 2023-11-01 10:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​ TIFFY ARMY FC​ កាល​ពី​ម្សិលមិញ​នេះ​គឺ​ «តាង​នាម​ថ្នាក់​ដឹកនាំ​ មន្ត្រី​ គ្រូ​បង្វឹក​ក្រុម​កីឡាករ​ទាំង​អស់​របស់​សមាគម​ក្លឹប​កីឡាបាល់ទាត់​កងយោធពលខេមរភូមិន្ទ TIFFY ARMY FC ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ ​លោក​ Satoshi Saito​ ដែល​លោក​បាន​រួម​ចំណែក​ជួយ​អភិវឌ្ឈន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ ឲ្យ​មាន​ភាព​រីកចម្រើន​ ជា​ពិសេស​ប្រែក្លាយ​ក្លឹប​អាជីព​ក្នុង​លីគ​កំពូល​កម្ពុជា​ អោយ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​ តាម​រយៈ​ក្រុមហ៊ុន​លីគ​នៃ​កម្ពុជា។​ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សូម​គោរព​ជូនពរ​លោក​ Satoshi Saito​ ទទួល​បាន​នូវ​ភាព​ជោគជ័យ​បន្ត​ទៀត​ក្នុង​កិច្ច​ការងារ​របស់​លោក​ ខណៈ​លោក​ត្រូវ​បាន​បញ្ចប់​កុងត្រា​ជា​នាយក​ប្រតិបត្តិ​លីគ​កំពូល​កម្ពុជា​របស់​ក្រុមហ៊ុន​ Cambodian Premier League។»

Poster របស់ក្រុមទ័ព

បញ្ជាក់​ដែរ​ថា​ ថ្មីៗ​នេះ​ក្រុម​ហ៊ុន​ខេម​បូឌាន​ព្រីមៀរ​លីគ​(CPL)​មិន​បន្ត​កុង​ត្រា​ថ្មី​ដល់​នាយក​ប្រតិបត្តិ​​លោក Satoshi Saito ទៀត​​ទេ​បន្ទាប់​ពី​កុងត្រា​ចាស់​នឹង​ត្រូវ​បាន​បញ្ចប់​ចុង​ឆ្នាំ​​២០២៣​ នេះ​ហើយ។​ លោក Satoshi Saito ​បាន​ចូល​ដឹកនាំ​ក្រុម​ហ៊ុន​ខេមបូ​ឌាន​ព្រីមៀលីគ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​តុលា ​អំឡុង​ឆ្នាំ​២០២១​ មក​ម្ល៉េះ៕​

ក្រុមទ័ព

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់