• 2023-10-30 11:39:17
  • បាល់ទាត់

Ajax តែង​តាំង​អតីត​គ្រូ​ក្រិក​មក​ធ្វើ​ជា​គ្រូ​បង្គោល​បណ្ដោះ​អាសន្ន​

  • 2023-10-30 11:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Ajax បាន​ធ្វើ​ការ​តែងតាំង​ លោក​ John van‘t Schip ជា​មក​ជា​គ្រូបង្គោល​បណ្ដោះ​អាសន្ន​សម្រាប់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ក្លឹប​ក្នុង​ថ្ងៃ​នេះ​។

លោក​ John នឹង​មក​ដឹកនាំ​ Ajax ក្នុង​កុងត្រា​រយៈពេល​១រដូវកាល​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​។

​គ្រូបង្គោល​បណ្ដោះ​អាសន្ន​ Ajax រូប​នេះ​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​រយៈពេល​ ២៦ឆ្នាំ​មក​ហើយ​ ដោយ​លោក​ធ្លាប់​ជា​គ្រូ​របស់​ Ajax U17 និង​ U19, គ្រូជំនួយ​របស់​ក្រុម​ឈុត​ធំ​ Ajax ធ្លាប់​ដឹកនាំ​ក្លឹប​ Melbourne និង​ ធ្វើ​ជា​គ្រូ​របស់​ជម្រើស​ជាតិ​ក្រិក​ផង​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី