- 2023-10-26 13:46:50
- បាល់ទាត់
Xavi ពេញចិត្តនឹងខ្សែបម្រើវ័យក្មេង Barca រូបនេះ
- 2023-10-26 13:46:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ពេញចិត្តនឹងខ្សែបម្រើវ័យក្មេង Barca រូបនេះ
ចន្លោះមិនឃើញ
លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកពេញចិត្តនឹង ខ្សែបម្រើ Fermin Lopez ។
លោក Xavi បាននិយាយថា៖" ខ្ញុំសប្បាយចិត្តជំនួស Fermin និយាយមែន។ គេលេងបានល្អមែនទែន គេមានជំនាញលេងច្បាស់លាស់ និងជួយយើងបានច្រើន។ និយាយទៅ ខ្ញុំពេញចិត្តនឹងគេតែម្ដង "។
លោកបានបន្តថា៖" បើគេនៅតែជឿជាក់លើខ្លួនគេ គេនៅតែជាកីឡាករ Barca ជាច្រើនឆ្នាំទៀត។ គេខ្លាំង គេស៊ុតបានល្អមែនទែន "។
Fermin ទើបផ្លាស់មក Barca ក្នុងឆ្នាំនេះ ដោយចូលលេងបាន៨ប្រកួត និងស៊ុតចូលបាន២គ្រាប់។ គេបានជួយ Barca បាន១គ្រាប់ ក្នុងពេលតទល់នឹង Shakhtar Donetsk នូវលទ្ធផល ២-១ ក្នុងប្រកួត UCL វគ្គចែកពូល៕
ប្រភព៖ Fabrizio Romano