/653a50e0333f5_1698320580_medium.jpg)
- 2023-10-26 11:46:34
- ព័ត៌មាន
ស្របពេលចង់ធ្វើស្តាតថ្មី Barca លក់កៅអីចាស់ៗក្នុងតម្លៃរាប់រយដុល្លារអាមេរិក
- 2023-10-26 11:46:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្របពេលចង់ធ្វើស្តាតថ្មី Barca លក់កៅអីចាស់ៗក្នុងតម្លៃរាប់រយដុល្លារអាមេរិក
ចន្លោះមិនឃើញ
ក្លឹប Barcelona ដាក់លក់កៅអីចាស់ៗរបស់កីឡដ្ឋាន Camp Nou ស្របពេលដែលក្លឹបនេះរៀបចំធ្វើកីឡដ្ឋានថ្មីតម្លៃប្រមាណ ១,៦ប៊ីលាដុល្លារអាមេរិក។
យ៉ាងណាមិញ ក្លឹបនៃក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ La Liga មួយនេះកំពុងតែជួបវិបត្តិហិរញ្ញវត្ថុ ដែលជំរុញឱ្យក្លឹបនេះបង្ខំចែកផ្លូវជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ក្រោយមិនមានលទ្ធភាពបើកប្រាក់ខែឱ្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Goal។
ទាក់ទិននឹងរឿងលក់កៅអីនេះ Barcelona បានបង្ហោះនៅគេហទំព័ររបស់ខ្លួនពីការដាក់លក់កៅអីចាស់ៗប្រើប្រាស់នៅស្តាតសព្វថ្ងៃនេះ។ កៅអីនោះមានលក់ចាប់ពីតម្លៃ ៩៩,៩៩អឺរ៉ូ រហូតដល់ ២៩៩,៩៩អឺរ៉ូ (ពី១០៥ដុល្លារអាមេរិក ទៅ ៣១៥ដុល្លារអាមេរិក)។
ការដាក់លក់នេះនឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែតុលា រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា៕