- 2023-10-24 11:14:57
- បាល់ទាត់
Mkhitaryan និង Inter កំពុងចរចាគ្នាលើកុងត្រាថ្មី
- 2023-10-24 11:14:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mkhitaryan និង Inter កំពុងចរចាគ្នាលើកុងត្រាថ្មី
ចន្លោះមិនឃើញ
ខ្សែបម្រើ Henrikh Mkhitaryan និងក្លឹប Inter Milan កំពុងចរចាគ្នារឿងកុងត្រាថ្មី។
កុងត្រាបច្ចុប្បន្នរបស់ Mkhitaryan នឹងផុតកំណត់នៅខែមិថុនា ឆ្នាំក្រោយ។
Mkhitaryan បាននិយាយថា ខ្លួនពិតជាកំពុងមានភាពសប្បាយចិត្តនៅជាមួយ Inter ហើយគោលដៅបន្ទាប់របស់ខ្លួនគឺបន្តនៅលេងឲ្យក្លឹប។
យោងតាមការចុះផ្សាយរបស់ Fabrizio Romano ខ្សែបម្រើវ័យ ៣៤ ឆ្នាំ Mkhitaryan កំពុងចរចាគ្នាជាមួយក្លឹប Inter Milan រឿងកុងត្រាថ្មី។ យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ភាគីទាំងពីរខិតកាន់ជិតក្នុងការចុះកុងត្រាថ្មីដែលមានរយៈពេល ២ ឆ្នាំពោលគឺកីឡាករសញ្ជាតិអាម៉ានារូបនេះនឹងបន្តនៅក្លឹបរហូតដល់ឆ្នាំ ២០២៦។
Mkhitaryan បានមកចូលរួមជាមួយ Inter កាលពីឆ្នាំ ២០២២។ អតីតកីឡាករ Arsenal និងបិសាចក្រហមរូបនេះ បានលេងឲ្យក្លឹបយក្សអ៊ីតាលីចំនួន ៦០ ដង និងស៊ុតចូល ៧ លើក៕