- 2023-10-18 11:20:22
- បាល់ទាត់
Jude Bellingham ចង់នៅជាមួយ Real រយៈពេល១០-១៥ឆ្នាំ
- 2023-10-18 11:20:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jude Bellingham ចង់នៅជាមួយ Real រយៈពេល១០-១៥ឆ្នាំ
ចន្លោះមិនឃើញ
ខ្សែបម្រើ Jude Bellingham បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា គេចង់នៅជាមួយក្លឹប Real Madrid ក្នុងរយៈពេលយូររហូតដល់ឆ្នាំ១០-១៥ឆ្នាំ នៃអាជីពជាកីឡាករបាល់ទាត់របស់គេ។
Bellingham បាននិយាយថា៖" ខ្ញុំចង់នៅបន្តជាមួយ Real Madrid ក្នុងរយៈពេល ១០-១៥ឆ្នាំខាងមុខទៀត "។
កីឡាករនេះបន្តថា៖" នេះជាអ្វីដែលខ្ញុំចង់បាន ព្រោះខ្ញុំពេញចិត្តនឹងនៅទីនេះ ខ្ញុំស្រលាញ់ Real Madrid នេះ "។
Jude Bellingham ជាកីឡាករវ័យក្មេងដែលគេសរសើរមិនដាច់ពីមាត់ពីសមត្ថភាព។ កីឡាករនេះបានចូលលេងឲ្យ Real បាន១០ប្រកួតហើយ ដោយស៊ុតចូល ១០គ្រាប់៕
ប្រភព៖ Fabrizio Romano