• 2023-10-17 12:35:58
  • បាល់ទាត់

Barca មាន​គោលដៅ​ចង់​ឲ្យ​ De Jong កុងត្រា​ថ្មី​ក្នុង​រយៈពេល​យូរ​

  • 2023-10-17 12:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Deco នាយក​កីឡា​របស់​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ MD នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​មាន​គោលដៅ​ឲ្យ​ ខ្សែបម្រើ​ Frankie De Jong បន្ត​នៅ​ក្លឹប​លោក​ក្នុង​រយៈពេល​យូរ​។

Deco បាន​និយាយ​ថា​៖" យើង​ចង់​ឲ្យ​ De Jong បន្ត​នៅ​ក្លឹប​យើង​ជា​ច្រើន​ឆ្នាំ​ទៀត​។ គេ​កំពុង​ឡើង​ជើង​ ហើយ​គេ​ស្រលាញ់​ក្លឹប​មួយ​នេះ​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​ឃើញ​គេ​ស្រលាញ់​ការ​រស់​នៅ​ជា​មួយ​ Barca នេះ​។ តែ​យ៉ាង​ណា​ចុង​បញ្ចប់​វា​លើ​កីឡាករ​ទេ​ជា​អ្នក​សម្រេច​។ គេ​នៅ​មាន​កុងត្រា​ជា​មួយ​យើង​រហូត​ដល់​ឆ្នាំ​២០២៦ ហើយ​យើង​ចង់​ឲ្យ​គេ​នៅ​បន្ត​ទៀត​ "។

De Jong មក​លេង​ឲ្យ​ Barca តាំង​ពី​ឆ្នាំ​២០១៩មក​ ដោយ​ចូល​រួម​លេង​បាន ១៩០ប្រកួត​ និង​ស៊ុត​ចូល​ ១គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់