- 2023-10-17 11:05:52
- ព័ត៌មាន
Mourinho អាចនឹងឈប់ធ្វើគ្រូនៅ Roma ដោយចង់ធ្វើការនៅមជ្ឈិមបូព៌ា
- 2023-10-17 11:05:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho អាចនឹងឈប់ធ្វើគ្រូនៅ Roma ដោយចង់ធ្វើការនៅមជ្ឈិមបូព៌ា
ចន្លោះមិនឃើញ
លោក Jose Mourinho អាចនឹងឈប់ធ្វើជាគ្រូបង្គោលនៅក្លឹបអ៊ីតាលី Roma ហើយ ក្រោយពេលដែលកុងត្រារបស់លោកផុតសុពលភាពនៅខែមិថុនាឆ្នាំក្រោយ។ នេះបើតាមការអះអាងរបស់អ្នកកាសែត Sky Sport Italia។
បើតាមប្រភពខាងលើបានឱ្យដឹងថា មកទល់ពេលនេះហើយ ភាគីខាងក្លឹប និងភាគីលោក Mourinho នៅមិនទាន់ជជែកគ្នា រឿងបន្តកុងត្រានៅឡើយនោះទេ។
លោក Mourinho បានមកដឹកក្លឹបនៅស្រុកអ៊ីតាលីមួយនេះតាំងពីឆ្នាំ២០២១។
អតីតគ្រូ Real Madrid និង Manchester United រូបនេះត្រូវបានក្លឹបមកពីអារ៉ាប៊ីសាអ៊ូឌីតចូលចែចូវកាលពីឆ្នាំមុន។ អ្នកតាមដានជាច្រើនរំពឹងថា លោក Mourinho អាចនឹងទៅធ្វើការនៅស្រុកអារ៉ាប៊ីសាអ៊ូឌីត នៅឆ្នាំក្រោយ បន្ទាប់ពីលោកអស់កុងត្រាជាមួយ Roma៕