/6527d318e5d91_1697108760_medium.jpg)
- 2023-10-12 11:51:26
- បាល់ទាត់
Valverde នឹងតកុងត្រាថ្មីជាមួយ Real ជាមួយតម្លៃផ្ដាច់កុងត្រា ១ពាន់លានអ៊ឺរ៉ូ
- 2023-10-12 11:51:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Valverde នឹងតកុងត្រាថ្មីជាមួយ Real ជាមួយតម្លៃផ្ដាច់កុងត្រា ១ពាន់លានអ៊ឺរ៉ូ
ចន្លោះមិនឃើញ
ខ្សែបម្រើ Federico Velverde នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Real Madrid រហូតដល់ឆ្នាំ២០២៨ នៅក្នុងពេលនេះឆាប់ៗនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ទាំងភាគី Real Madrid និង Velverde បានព្រមព្រៀងគ្នាក្នុងការបន្តកុងត្រាថ្មីនេះរួចរាល់ហើយ ដោយរង់ចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ។
ក្នុងកុងត្រាថ្មីនេះ Velverde នឹងមានតម្លៃផ្ដាច់កុងត្រារហូតទៅដល់ ១ពាន់លានអ៊ឺរ៉ូ។
Velverde មានវ័យ២៥ឆ្នាំហើយដោយមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១៨/១៩មក ដោយចូលរួមបាន ២១៥ប្រកួត និងស៊ុតចូល ១៩គ្រាប់៕