• 2023-10-09 12:20:57
  • បាល់ទាត់

Arsenal ឈ្នះ Man City ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត ១០ ឆ្នាំ

  • 2023-10-09 12:20:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​យក​ឈ្នះ Manchester City ក្នុង​លីគ​កំពូល​អង់គ្លេស​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៨ ឆ្នាំ។

កាល​ពី​ប្រកួត​ម្សិល​មិញ Arsenal បាន​យក​ឈ្នះ Man City ក្នុង​លទ្ធផល ១ ទល់​នឹង ០។ គ្រាប់​បាល់​នៅ​នាទី ៨៦ របស់​ខ្សែ​ស្លាប Gabriel Martinelli ជួយ​កាំភ្លើង​ធំ​យក​ឈ្នះ​ក្រុម​លោក Pep Guardiola។

តាំង​ពី​ចុង​ឆ្នាំ ២០១៥ មក Arsenal មិន​ដែល​យក​ឈ្នះ Manchester City បាន​ឡើយ ពោល​គឺ​ចាញ់ ១២​ ប្រកួត​ជាប់ៗ​គ្នា​ក្នុង​លីគ​កំពូល​អង់គ្លេស។ នេះ​មាន​ន័យ​ថា ជ័យជំនះ​យប់​មិញ គឺ​ជា​ជ័យ​ជំនះ​លើក​ទី​មួយ​ក្នុង​រយៈ​ពេល ៨ ឆ្នាំ​ ដែល​កាំភ្លើង​ធំ​​យក​ឈ្នះ​លើ Man City។

ការ​ឈ្នះ​របស់ Arsenal ជួយ​ឲ្យ​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ ១ ស្ទួន​ជាមួយ​ក្លឹប Tottenham Hotspurs ក្នុង​លីគ Premier Leagueជាមួយ​នឹង​ពិន្ទុ​ចំនួន ២០ ហើយ​មាន​ចំនួន​ប្រកួត​ឈ្នះ ៦ ដង និង​ស្មើ ២ ដង​ដូច​គ្នា៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម