• 2023-10-06 03:19:20
  • ព័ត៌មាន

ក្រោយ អារ៉ាប់ប៊ីសាអូឌីត ចាប់អារម្មណ៍ធ្វើម្ចាស់ផ្ទះ World Cup អូស្ត្រាលី ថាខ្លួននឹងចូលរួមដេញថ្លៃដែរ

  • 2023-10-06 03:19:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធបាល់ទាត់អូស្ត្រាលី និង សហព័ន្ធសហម្ចាស់ផ្ទះអាស៊ី ដែលមានសក្តានុពលរៀបចំការប្រកួតបាល់ទាត់ពិភពលោក ត្រូវបានផ្តល់ពេល 25 ថ្ងៃដោយ FIFA ដើម្បីសម្រេចថាតើពួកគេនឹងដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ 2034 ដែរឬទេ។

ការកំណត់ពេលវេលាដ៏តឹងតែងត្រូវបានបង្ហាញនៅថ្ងៃដដែល ជាមួយបំណងធ្វើជាម្ចាស់ផ្ទះ World Cup 2034 ដែលបានប្រកាសដោយអារ៉ាប៊ីសាអូឌីត ហើយទទួលបានការគាំទ្រពីអ្នកគ្រប់គ្រងបាល់ទាត់ដ៏មានឥទ្ធិពលបំផុតរបស់អាស៊ី។ FIFA បានចេញផ្សាយតារាងពេលវេលាដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតឆ្នាំ 2034 ដោយកំណត់ថ្ងៃផុតកំណត់នៅថ្ងៃទី 31 ខែតុលា ឆ្នាំ2023។ ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ 2034 ត្រូវបានបែងចែកដោយ FIFA សម្រាប់ប្រទេសដែលបានដេញថ្លៃមកពីទ្វីបអាស៊ី និងទ្វីបអូសេអានី។

នាយកប្រតិបត្តិបាល់ទាត់អូស្ត្រាលីលោក James Johnson បាននិយាយថា សហព័ន្ធរបស់លោកកំពុង ស្វែងរកលទ្ធភាព នៃការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ឆ្នាំ 2034 ៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទថ្មី