- 2023-10-05 13:24:27
- បាល់ទាត់
Kobel នឹងតកុងត្រាថ្មីជាមួយ Dortmund រហូតដល់ឆ្នាំ២០២៨
- 2023-10-05 13:24:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kobel នឹងតកុងត្រាថ្មីជាមួយ Dortmund រហូតដល់ឆ្នាំ២០២៨
ចន្លោះមិនឃើញ
អ្នកចាំទី Grogor Kobel នឹងធ្វើការបន្តកុងត្រាថ្មីជាមួយក្លឹប Borussia Dortmund រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
Kobel បានព្រមព្រៀងនៅបន្តជាមួយក្លឹបអាល្លឺម៉ង់នេះរួចរាល់ហើយ ដោយសារតែគេចង់បន្តនៅជាមួយក្លឹបនេះទៀត។
អ្នកចាំទីរូបនេះសុខចិត្តបដិសេធមិនព្រមទៅលេងនៅអង់គ្លេស ទោះមានក្លឹបនៅ Premier Leagueជាច្រើនដាក់សំណើចង់បាន។
បើតាមកុងត្រាចាស់ Kobel នឹងចប់កុងត្រានឹង Dortmund នៅឆ្នាំ២០២៦ តែកុងត្រាថ្មីនេះនឹងពន្យាររហូតដល់ឆ្នាំ២០២៨។ ភាគីទាំងសងខាងព្រមព្រៀងរួចរាល់ហើយដោយរង់ចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ៕