• 2023-10-04 02:51:17
  • ព័ត៌មាន

Real Madrid យកឈ្នះ Napoli ក្នុងពាន UCL ខណៈ Bellingham បង្ហាញទម្រង់លេងលេចធ្លោ

  • 2023-10-04 02:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jude Bellingham បានបង្ហាញទៅកាន់អ្នកគាំទ្រថា រូបគេជាកីឡាករឆ្នើមរបស់ក្លឹប Real Madrid ដោយស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ខណៈដែល Real Madrid បានផ្តួលក្រុមជើងឯកអ៊ីតាលី Napoli ក្នុងលទ្ធផល 2 - 3 នៅកីឡដ្ឋាន Stadio Diego Armando Maradona ក្នុងក្របខ័ណ្ឌ Champions League។

ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះ បានបញ្ជូនបាល់ពីចម្ងាយ និង ស៊ុតបាល់បញ្ចូលទីបានយ៉ាងស្អាតចូលជ្រុងខាងស្តាំដើម្បីក្រុម Real Madrid របស់គេ នាំមុខ 2-1 នៅពាក់កណ្តាលតង់។ Napoli បានផ្លាស់ប្តូរទម្រង់លេងនៅតង់ទី 2 ហើយការខិតខំប្រឹងប្រែងរបស់ពួកគេបានទទួលផ្លែផ្កា នៅពេលដែលកីឡាករ Piotr Zielinski តាមស្មើមកវិញពីការស៊ុតបាល់ប៉េណាល់ទី។

ក្រោយមក ក្រុម Real ដណ្តើមបានជ័យជម្នះដោយនៅសល់តែជាង 10 នាទីប៉ុណ្ណោះមុនបញ្ចប់ការប្រកួត។ ជ័យជម្នះនេះបានធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti ឈរនៅលើកំពូលតារាងនៃពូល C ដោយមាន 6 ពិន្ទុពីការប្រកួតបើកឆាក 2 ប្រកួតរបស់ពួកគេ ដោយបានយកឈ្នះក្រុម Union Berlin 1-0 ក្នុងការប្រកួតដំបូង។ ចំណែក Napoli ដែលលេង 14 ប្រកួតមិនដែលចាញ់នៅក្នុងទឹកដី ក្នុងក្របខ័ណ្ឌ Champions League នោះគឺឈរនៅលេខ 2 និងបានតែនាំមុខក្រុមលេខ 3 Braga៕

អត្ថបទ ៖ សង្ហា

មតិយោបល់