- 2023-10-03 13:32:34
- បាល់ទាត់
Bruno នឹងបន្តកុងត្រាជាមួយ Newcastle រហូតដល់ឆ្នាំ២០២៨
- 2023-10-03 13:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno នឹងបន្តកុងត្រាជាមួយ Newcastle រហូតដល់ឆ្នាំ២០២៨
ចន្លោះមិនឃើញ
ខ្សែបម្រើ Bruno Guimaraes នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Newcastle United រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ភាគី Newcastle និង Bruno គឺព្រមព្រៀងរួចរាល់អស់ហើយដោយនឹងធ្វើការប្រកាសផ្លូវការនៅក្នុងពេលឆាប់ៗ។
Newcastle បានដាក់តម្លៃផ្ដាច់កុងត្រាកីឡាករនេះរហូតដល់ ១០០លានអ៊ឺរ៉ូ។
Bruno ទើបមកលេងឲ្យ Newcastle កាលពីរដូវកាលឆ្នាំ២០២២ កន្លងទៅនេះដោយចូលលេងបាន ២១ប្រកួត និងស៊ុតចូល ១៤គ្រាប់៕