• 2023-10-02 13:18:38
  • បាល់ទាត់

កីឡាករដែល​ទទួល​បាន​កាត​ក្រហម​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2023-10-02 13:18:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lee Todd គឺ​ជា​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហម​ដ៏​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

រូបភាពតំណាង

ក្នុង​ការ​ប្រកួត​កាល​ពី​ខែ​តុលា ឆ្នាំ ២០០០ កីឡាករ Lee Todd បាន​ទទួល​បាន​កាត​ក្រហម​ពី​អាជ្ញាកណ្ដាល​ត្រឹម​រយៈ​ពេល ២ វិនាទី​ប៉ុណ្ណោះ ក្រោយ​ផ្លុំកញ្ចែ​ចាប់​ផ្ដើម​ការ​ប្រកួត​រវាង​ក្លឹប Cross Farm Park Celtic និង​ក្លឹប Taunton East Reach Wanderers ក្នុង​លីគ​លំដាប់​ទាប​មួយ​នៅ​អង់គ្លេស។ នេះ​មាន​ន័យ​ថា Lee Todd ជា​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហម​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចាប់​តាំង​ពី​មាន​ការ​កត់ត្រា​កំណត់ត្រា​បាល់ទាត់​មក។

មូល​ហេតុ​ដែល​កីឡាករ​រូប​នេះ ទទួល​បាន​កាត​ក្រហម ហើយ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​យ៉ាង​លឿន​បែប​នេះ គឺ​ដោយ​សារ​ជេរ​ប្រមាថ​អាជ្ញាកណ្ដាល។ Todd ដែល​កាល​នោះ​លេង​ឲ្យ​ក្លឹប Cross Farm Park Celtic បាន​ឈរ​ជិត​អាជ្ញាកណ្ដាល នៅ​ពេល​មុន​ប្រកួត​ចាប់​ផ្ដើម។

នៅ​ពេល​នោះ អាជ្ញាកណ្ដាល​បាន​ផ្លុំ​កញ្ចែ​ដើម្បី​ចាប់​ផ្ដើម​ការ​ប្រកួត។ ទោះ​ជា​យ៉ាង​ណា Todd បាន​ភ្ញាក់​នឹង​សំឡេង​កញ្ចែ ហើយ​បាន​និយាយ​ពាក្យ​មិន​សមរម្យ​មួយ​ចំនួន។ យ៉ាង​នេះ​ក្ដី អាជ្ញាកណ្ដាល​បាន​លឺ​ពាក្យ​មិន​សមរម្យ​ទាំង​អស់​នោះ រួច​ក៏​លើក​កាត​ក្រហម​បណ្ដេញ​ចេញ​កីឡាករ​រូប​នេះ​ចេញ​ពី​ការ​ប្រកួត​តែ​ម្ដង។

ក្រោយ​ការ​ប្រកួត Todd បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្លួន​មិន​បាន​ជេរ​ប្រមាថ​សំដៅ​ទៅ​លើ​អាជ្ញាកណ្ដាល​នោះ​ទេ តែ​ដោយ​សំឡេង​កញ្ចែ​លឺ​ខ្លាំង​ពេក ទើប​ភ្ញាក់​និយាយ​មិន​សមរម្យ​ដូច្នេះ។

ទោះ​ជា​យ៉ាង​ណា​ ក្រុម​ Todd ឈ្នះ Taunton East Reach Wanderers ក្នុង​លទ្ធផល ១១ ទល់​នឹង ២៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី