- 2023-09-26 12:32:41
- ព័ត៌មាន
ប្រធាន La Liga យល់ថា Mbappe អាចនឹងមកលេងនៅ Real ឆ្នាំក្រោយ
- 2023-09-26 12:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន La Liga យល់ថា Mbappe អាចនឹងមកលេងនៅ Real ឆ្នាំក្រោយ
ចន្លោះមិនឃើញ
លោក Javier Tebas ប្រធានលីគកំពូលបាល់ទាត់អេស្ប៉ាញ La Liga បានប្រាប់សារព័ត៌មាន Movistar+ ថា Real Madrid មានឱកាសខ្ពស់ក្នុងការនាំចូលខ្សែប្រយុទ្ធបារាំងកីឡាករ Kylian Mbappe។
«ខ្ញុំគិតថា Mbappe អាចនឹងមានឱកាសមកលេងនៅ La Liga ខ្ទង់ ៧០ ទៅ ៨០ភាគរយ»។ នេះបើតាមការលើកឡើងរបស់លោក Tebas។
តាមពិតទៅ កាលពីរដូវក្ដៅឆ្នាំ២០២៣នេះ Real បានដាក់សំណើក្នុងការទិញ Mbappe ក្នុងតម្លៃប្រមាណ ២១២លានដុល្លារអាមេរិកឯណោះ តែខាង Paris Saint-Germain បានបដិសេធ។ យ៉ាងណាមិញ មានការចុះផ្សាយមួយចំនួនបានឱ្យដឹងថា Mbappe បដិសេធមិនចុះកុងត្រាតនៅ PSG ឡើយ ខណៈកុងត្រារបស់គេនឹងផុតនៅឆ្នាំ២០២៤។
ទាក់ទិននឹងរឿងនេះដែរ លោក Tebas យល់ឃើញថា ប្រធានក្លឹប Real Madrid លោក Florentino Perez ជាកត្តាជំរុញនៃរឿងនេះ។
លោកបានលើកឡើងថា៖ «Florentino Perez មិនដែលចាញ់ទេ»។
ក្រោមអាណត្តិជាប្រធាន Real Madrid លោក Perez បាននាំចូលកីឡាកល្បីៗជាច្រើនដូចជា Luis Figo, Zinedine Zidane, David Beckham និងខ្សែប្រយុទ្ធ Cristiano Ronaldo ជាដើម៕