- 2023-09-21 11:02:18
- ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ៖ អាស៊ានត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ World Cup 2034
- 2023-09-21 11:02:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីថៃ៖ អាស៊ានត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ World Cup 2034
ចន្លោះមិនឃើញ
លោក សេដ្ឋា ថាវិស៊ីន នាយករដ្ឋមន្ត្រីថៃ បានជម្រាបលោក Gianni Infantino ប្រធានស្ថាប័នបាល់ទាត់ពិភពលោក FIFA ថា ប្រទេសថៃ និងប្រទេសអាស៊ានដទៃទៀត ត្រៀមខ្លួនរួចរាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup សម្រាប់ឆ្នាំ២០៣៤។
លោក សេដ្ឋា លើកឡើងដូច្នេះក្នុងជំនួបរបស់លោក និងលោកប្រធាន FIFA នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អំឡុងពេលដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះដែរ លោក សេដ្ឋាបាននិយាយក្នុងបណ្ដាញ X (អតីត Twitter) ថា ថៃត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់មហាសន្និបាតលើកទី៧៤ របស់ FIFA នៅឆ្នាំ២០២៤ ដែលនឹងមានវត្តមានកីឡាករបាល់ទាត់ និងមន្ត្រីបាល់ទាត់នានាសរុប ២ពាន់នាក់។
សូមជម្រាបផងដែរថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសអាស៊ានចំនួន ៥ រួមមាន ថៃ ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម បានរួមគ្នាដេញថ្លៃធ្វើជាសហម្ចាស់ផ្ទះសម្រាប់ FIFA ឆ្នាំ២០៣៤។ បេក្ខភាពផ្សេងទៀតរួមមាន ចិន អូស្ត្រាលី-នូវែលហ្សេឡង់ និងអារ៉ាប៊ីសាអ៊ូឌីត៕