• 2023-09-19 13:23:27
  • បាល់ទាត់

សូម្បី​តែ​ Man Utd ក៏​បាន​ទាក់ទង​ចង់​បាន​ Kane កាល​ពី​រដូវកាល​ដោះដូរ​កីឡាករ​កន្លង​នេះ​ដែរ​

  • 2023-09-19 13:23:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Harry Kane បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ក្លឹប​ Manchester United ស្ថិត​ក្នុង​ចំណោម​ក្លឹប​ដែល​បាន​ទាក់ទង​ចង់​បាន​រូប​គេកាល​ពី​រដូវកាល​ដោះដូរ​កីឡាករ​កន្លង​ទៅនេះ។

Kane បាន​និយាយ​ថា​៖" Man United ជា​ជម្រើស​សម្រាប់​ខ្ញុំ​កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​? ពិត​ណាស់​ មាន​ក្លឹប​ជា​ច្រើន​ដែល​បាន​ទាក់ទង​មក​ខ្ញុំ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" តែ​កាល​ហ្នឹង​ Bayern ជា​ក្លឹប​ដែល​ខ្ញុំ​ចាប់អារម្មណ៍​ទៅ​លេង​។ នៅ​ពេល​ដែល​ពួក​គេ​មក​ទាក់ទង​ខ្ញុំ​ហ្នឹង​ ខ្ញុំ​មិន​សូវ​មាន​ជម្រើស​ផ្សេង​ប៉ុន្មាន​ទេ​។ ច្បាស់​ណាស់​ Man Utd ជា​ក្លឹប​ដ៏​ធំ​ និង​អស្ចារ្យ​តែ​ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ទី​នេះ​ហើយ​ "។

Harry Kane មក​លេង​ផ្លាស់​ពី​ Spurs មក​លេង​ឲ្យ​ Bayern នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​មាន​កុងត្រា​រហូត​ដល់​ឆ្នាំ​២០២៧៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់