• 2023-09-19 11:07:02
  • បាល់ទាត់

អតីត​គ្រូ Bayern អាច​នឹង​ឡើង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់

  • 2023-09-19 11:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ Bayern Munich លោក Julian Nagelsmann អាច​នឹង​ឡើង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Goal។

សារព័ត៌មាន​មួយ​នេះ បាន​លើក​ឡើង​ថា ក្លឹប Bayern និង Nagelsmann បាន​បើក​ភ្លើង​ខៀវ​ជាមួយ​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់។ ចំពោះ​ Bayern ថ្វី​បើ​បាន​បញ្ចប់​ការងារ Nagelsmann តាំង​ពី​ខែ​មីនា​ឆ្នាំ​នេះ​ក្ដី អ្នក​ចាត់ការ​រូប​នេះ​នៅ​តែ​ជាប់​កុងត្រា​ជាមួយ​ក្លឹប ហើយ​បាន​បន្ត​បើក​ប្រាក់​បំណាច់​ពី​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២៦។

ចំពោះ Nagelsmann អ្នក​ចាត់​ការ​រូប​នេះ​សុខ​ចិត្ត​កាត់​ប្រាក់​ខែ​យ៉ាង​ច្រើន​ដើម្បី​ចូល​រួម​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ដោយ​ព្រម​ទទួល​ប្រាក់​បំណាច់​ប្រមាណ ៤ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។ បើ​បន្ត​នៅ​ Bayern ហើយ​អត់​ធ្វើ​ការ​សោះ​រហូត​ដល់​ឆ្នាំ ២០២៦ ក៏​លោក​បាន​ប្រាក់​បំណាច់​សរុប​រហូត​ដល់​ទៅ ៣០ លាន​អឺរ៉ូ​។

បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ការ​ប្រកាស​ជា​ផ្លូវការ​នឹង​ត្រូវបាន​ធ្វើ​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ។

កាល​ពី​ពេល​ថ្មីៗ​នេះ សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​បាន​សម្រេច​បញ្ចប់​ការងារ​លោក Hansi Flick។ លោក Julian Nagelsmann គឺ​ជា​បេក្ខភាព​នាំ​មុខ​ក្នុង​ការ​មក​ទទួល​តំណែង​ដឹកនាំ​មួយ​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី