• 2023-09-15 12:10:27
  • បាល់ទាត់

Odegaard ជិត​ចុះ​កុងត្រា​រយៈ​ពេល​វែង​ថ្មី​ជាមួយ Arsenal

  • 2023-09-15 12:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Martin Odegaard នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Arsenal នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ Daily Mail។

យោង​តាម​ប្រភព​ដដែល កុងត្រា​ថ្មី​នឹង​មាន​រយៈ​ពេល ៤ ឆ្នាំ។ កុងត្រា​បច្ចុប្បន្ន​របស់ Odegaard មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៥។

បើ​តាម​ការ​ចុះ​ផ្សាយ​ខាង​លើ Odegaard នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​យ៉ាង​គំហុក​ក្នុង​កុងត្រា​ថ្មី ដោយ​ Arsenal កំពុង​ពេញ​ចិត្ត​នឹង​កីឡាករ​ន័រវែស​វ័យ ២៤ ឆ្នាំ​ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ។ ប្រាក់​ពលកម្ម​បច្ចុប្បន្ន​របស់ Odegaard គឺ ១២ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ភាគី Odegaard និង​ភាគី Arsenal កំពុង​មាន​អារម្មណ៍​ល្អ​ជាមួយ​គ្នា ហើយ​អាច​នឹង​សម្រេច​ព្រមព្រៀង​កុងត្រា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

Odegaard បាន​មក​ចូល​រួម​ជាមួយ​ Arsenal ជា​កីឡាករ​ខ្ចី​ជើង​កាល​ពី​ឆ្នាំ ២០២០ ហើយ​ជា​កីឡាករ​ពេញ​សិទ្ធិ​មួយ​ឆ្នាំ​ក្រោយ​មក។ កីឡាករ​លេង​សរុប ១១០ លើក និង​ស៊ុត​ចូល ២៦ គ្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម