• 2023-09-14 13:49:17
  • បាល់ទាត់

មាន​ដឹង​ទេ​ថា ក្រុម​អាស៊ី​មួយ​ធ្លាប់​ឈ្នះ​ពាន​ World Cup នារី​

  • 2023-09-14 13:49:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​លើក​ពានបាល់ទាត់​នារី​ពិភពលោក នៅ​ក្នុង​ឆ្នាំ២០២៣នេះ ក្រោយ​យក​ឈ្នះ​អង់គ្លេស ១-០ នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។ ក្រុម​អឺរ៉ុប​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​សឹង​តែ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ យ៉ាងណាមិញ ប្រិយមិត្ត​មាន​ដឹង​ទេ​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នារី​ ឬ Women's World Cup ធ្លាប់​មាន​ក្រុម​អាស៊ី​មួយ​លើក​ពាន​។

ក្រុម​នោះ​គឺ ក្រុម​ជម្រើស​ជាតិ​ជប៉ុន។ ក្រុម​បាល់ទាត់​នារី​ជប៉ុន​ធ្លាប់​លើក​ពាន World Cup នារី​ម្ដង កាល​ពី​ឆ្នាំ២០១១។

នៅ​កាល​នោះ​ ជប៉ុន​បាន​ប៉ះ​ជាមួយ​ជើង​ខ្លាំង​អាមេរិក។ ការ​ប្រកួត​បញ្ចប់​ទៅ​នៅ​វគ្គបន្ថែម​ម៉ោង ១២០នាទី​ក្នុង​លទ្ធផល ២-២។ យ៉ាងណាមិញ ជប៉ុន​យក​ឈ្នះ​អាមេរិក​នៅ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​ក្នុង​លទ្ធផល ៣ ទល់​នឹង ១។

ឆ្នាំ២០១១ ជា​ពេល​តែ​ម្ដង​គត់​ ដែល​ក្រុម​អាស៊ី​លើក​ពាន World Cup នារី។

លុះ​ ៤ឆ្នាំ​ក្រោយ​មក ជប៉ុន​ និង​អាមេរិក​ក៏​ជួប​គ្នា​ម្ដង​ទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ជា​អកុសល​ ជប៉ុន​បាន​ចាញ់អាមេរិក​យ៉ាង​ដំណំ ដោយ​លទ្ធផល ៥ ទល់​នឹង ២ ហើយ​ពេល​នោះ​អាមេរិក​ស៊ុត ៤គ្រាប់​មុន​ត្រឹម​ ២០នាទី​ដំបូង៕

ប្រភព៖ CNBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី