• 2023-09-14 12:52:41
  • បាល់ទាត់

Marco Verratti ចាកចេញ​ពី​ PSG ផ្លាស់​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​កាតា​

  • 2023-09-14 12:52:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Marco Verratti បាន​ធ្វើ​ការ​ចាកចេញ​ពី​ក្លឹប​ Paris Saint Germain ផ្លាស់​ទៅ​កាន់​ក្លឹប​ Al-Arabi SC ជា​ផ្លូវការ​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ពីរ​នេះ​ផ្ទាល់​។

Verratti នឹង​ទៅ​លេង​ឲ្យ​ Al Arabi ពី​រដូវកាល​ឆ្នាំ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥។​

បើ​តាម​ស្ថិតិ​របស់​ Tansfermarkt ខ្សែបម្រើ​រូប​នេះ​បាន​ផ្លាស់​ចេញ​ពី​ PSG ទៅ​កាន់​ Al Arabi នេះ​ក្នុង​តម្លៃ​ ៤៥លាន​អ៊ឺរ៉ូ​។

Verratti បាន​លេង​ឲ្យ​ PSG ក្នុង​រយៈពេល​១១ឆ្នាំ​ ដោយ​ចូល​ប្រកួត​សរុប​ ៤១៦ប្រកួត​ និង​ស៊ុត​ចូល​ ១១គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់