• 2023-09-14 12:04:25
  • បាល់ទាត់

Bonucciថា​ Juventus បំបាក់​មុខ​គេ​ខ្លាំង​

  • 2023-09-14 12:04:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Leonardo Bonucci បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​កាល​ពី​ពេលថ្មីៗ​នេះ​ក្រោយ​បាន​ផ្លាស់​ទៅ​កាន់​ Union Berlin សម្រាប់​រដូវកាល​នេះ​ថា​ Juventus បំបាក់​មុខ​គេ​ខ្លាំង​។ នេះ​បើ​តាម​ការចុះផ្សាយរបស់​ Fabrizio Romano

Bnucci បាន​លើក​ឡើង​ថា​ លោក​ Massimiliano Allegri គ្រូបង្គោល​ក្លឹប​ Juventus បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា​ខាង​ក្លឹប​បាន​ប្រាប់​គេ​ឲ្យ​ត្រៀម​ខ្លួន​ចាកចេញ​ពី​ក្លឹប​នេះ​ជា​ច្រើន​ខែ​មក​ហើយ​។

តែ​ពិត​ទៅ​ខាង​ក្លឹប​នេះ​ ជា​ពិសេស​លោក​ Allegri បាន​ប្រាប់​ខ្សែការពារ​រូប​នេះ​ឲ្យ​ត្រៀម​ខ្លួន​ចាកចេញ​នៅ​ពាក់កណ្ដាល​ខែ​កក្កដា​ប៉ុណ្ណោះ​ និយាយ​ទៅ​គេ​ដឹង​ថា​គេ​នឹង​ត្រូវ​ចេញ​ពី​ក្លឹប​តាម​រយៈ​សារព័ត៌មាន​ជា​ជាង​ខាង​ក្លឹប​ប្រាប់​។

អញ្ចឹង​ហើយ​ Boucci មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង​ព្រោះ​ទង្វើ​ខាង​ Juventus បាន​បំបាក់​មុខ​គេ​ខ្លាំង​ ដោយ​ចុះ​ផ្សាយ​ព័ត៌មាន​បំពុល​ផ្ទុយ​ខុស​ពី​ការ​ពិត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់