• 2023-09-14 06:57:27
  • បាល់ទាត់

អង្គការ​ផ្កាយ​សមុទ្រ​ អរគុណ​ចំពោះ​ការ​ទុកចិត្ត​ និង​រួម​ចំណែក​ជួយ​ក្មេងៗ​ក្រ​លំបាក​ពី​ AIA

  • 2023-09-14 06:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គ្រប់គ្រង​អង្គការ​ផ្កាយ​សមុទ្រ​ បង្ហាញ​ភាព​រីករាយ​ និង​រឹតតែ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​បន្ថែម​ទៀត​តាម​រយៈ​ការ​ទុកចិត្ត​ក៏​ដូច​ជា​បន្ត​ជួយ​ពី​ក្រុមហ៊ុន​ AIA Cambodia​ រយៈពេល​ ៣ឆ្នាំ​ទៀត​លើ​កិច្ចការ​អប់រំ​ និង​វិស័យ​កីឡា​របស់​អង្គការ។​

លោក​ស្រី​ ជួប​ វិច្ឆិកា (ខាង​ឆ្វេង)

លោក​ស្រី​ ជួប​ វិច្ឆិកា​ ​ប្រធាន​គ្រប់គ្រង​អង្គការ​ផ្កាយ​សមុទ្រ​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​គឺ​អង្គការ​បាន​ចុះ​អនុ​ស្សារណៈ​យោគយល់​ (MOU)​ ជា​មួយ​ក្រុមហ៊ុន​ AIA Cambodia​ រយៈពេល​ ៣ឆ្នាំ​ទៀត​ចាប់​ពី​ឆ្នាំ​ ២០២៤​ ដល់​ ២០២៦។ កិច្ចសហការ​នេះ​ដែរ​គឺ​ជ្រោមជ្រែង​លើ​ការ​ប្រកួត​បាល់ទាត់​ និង​បន្ថែម​លើ​ធានារ៉ាប់រង​ដល់​បុគ្គលិក​ទាំង​អស់​អង្គការ​ទៀត​ផង។​

ទិដ្ឋភាពម្សិលមិញ

តំណាង​អង្គការ​ខាង​លើ​បញ្ជាក់​ទៀត​ថា​ ភាព​ជា​ដៃគូ​រយៈពេល​ ៣ឆ្នាំ​ខាង​មុខ​នេះ​អង្គការ​នឹង​ពង្រីកសកម្មភាព​កីឡា​ ឬ​សកម្មភាព​ប្រកួត​នេះ​ឲ្យ​កាន់​តែ​ធំ​ និង​ច្រើន​ខេត្ត​ជាង​មុខ។​ លោក​ស្រី​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ដែល​ AIA​ ដែល​ទុក​ចិត្ត​លើ​កិច្ច​ការងារ​របស់​អង្គការ​ និង​បន្ត​ចូលរួម​សហការ​ជួយ​ដល់​កុមារ​ យុវជន​កម្ពុជា​ ដែល​មាន​ការ​លំបាក​ក្នុង​ការ​រស់នៅ​ រៀន​សូត្រ​ និង​បញ្ហា​គ្រួសារ​ជា​ដើម។​ ការ​ទុកចិត្ត​ទាំង​នេះ​គឺ​ធ្វើ​ឲ្យ​បុគ្គលិក​អង្គការ​រឹតតែ​មាន​ទឹកចិត្ត​បន្ត​សកម្មភាព​ជួយ​សង្គម​ថែម​ទៀត។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ពិធី​ចុះ​អនុ​ស្សារណៈ​យោគយល់​នេះ​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​ទីតាំង​អង្គការ​ផ្កាយ​សមុទ្រ​ ក្នុង​សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ។​ AIA សហការ​ជា​មួយ​អង្គការ​ផ្កាយ​សមុទ្រ​តាំង​ពី​ឆ្នាំ​ ២០១៧​ មក​ម្ល៉េះ​ ដោយ​បង្កើត​ជា​ពាន​រង្វាន់​ AIA-ISF Youth League​ និង​បាន​ជួយ​ដល់​កុមារ​ខ្មែរ​បាន​ហ្វឹកហាត់​បាល់ទាត់​ បាន​ចេញ​ទៅ​បោះជំរំ​ហ្វឹកហាត់​ និង​ផ្ដល់​ឱកាស​ទៅ​មើល​បាល់​នៅ​ប្រទេស​អង់គ្លេស​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់