/6501ad26e3c6d_1694608620_medium.jpg)
- 2023-09-13 13:06:30
- បាល់ទាត់
Sancho លុបចោលមតិដៀមដាមលោក Ten Hag
- 2023-09-13 13:06:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sancho លុបចោលមតិដៀមដាមលោក Ten Hag
ចន្លោះមិនឃើញ
ខ្សែស្លាប Jadon Sancho បានធ្វើការលុបចោលមតិយោបល់របស់ខ្លួនក្នុងន័យដែលសារព័ត៌មានជាច្រើនយល់ថា ដៀមដាមដល់លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United។
កាលពីការប្រកួតរវាង Arsenal និង Manchester United កាលពីជាង ១ សប្ដាហ៍មុន Sancho មិនមានវត្តមានជួយក្រុមឡើយ។ ក្រោយការប្រកួត អ្នកសារព័ត៌មានបានសួរលោក Ten Hag ថាហេតុអីមិនឃើញមុខ Sancho មកចូលរួមជួយក្រុមក្នុងប្រកួតជាមួយ Arsenal។
លោក Ten Hag បានឆ្លើយត្រង់ថាមូលហេតុ Sancho មិនបានមកជួយក្រុម គឺដោយសារកម្រិតនៃការហ្វឹកហាត់របស់កីឡាករមិនដល់កម្រិតមួយដែលលោកចង់បាន។
ក្រោយលោក Ten Hag និយាយបែបនេះ កីឡាករ Sancho បានចេញសារភ្លាមលើបណ្ដាញសង្គម Twitter ដោយបាននិយាយថា រូបគេបានហ្វឹកហាត់បានយ៉ាងល្អ។ ខ្សែស្លាបបានបន្តថា រូបគេត្រូវបានអ្នកដទៃទម្លាក់កំហុសដាក់ជាយូរមកហើយ ហើយរឿងនេះមិនយុត្តិធម៌ឡើយសម្រាប់រូបគេ។
ពាក្យពេចន៍ទាំងនេះត្រូវបានសារព័ត៌មានជាច្រើនវាយតម្លៃថា Sancho ចង់សំដៅដៀមដាមទៅ Ten Hag។
សារនេះបន្តមានវត្តមានលើទំព័រផ្លូវការរបស់ Sanchoជាងមួយសប្ដាហ៍ មុនត្រូវបាន Sancho លុបចោលនាថ្ងៃនេះ។ បើតាមសារព័ត៌មាន Daily Mirror ថ្នាក់ដឹកនាំនៅបិសាចក្រហមពេញចិត្តនឹងការលុបរបស់ Sancho នេះ ហើយសង្ឃឹមថានេះនឹងក្លាយជាជំហានមួយក្នុងការស្ដារទំនាក់ទំនងវិញរវាង Sancho និងលោក Ten Hag។ យោងតាមប្រភពដដែល Sancho បានជួបនិយាយគ្នាជាមួយ Ten Hag ក្នុងសប្ដាហ៍នេះ។
ខ្សែស្លាបវ័យ ២៣ ឆ្នាំ Sancho បានមកចូលរួមជាមួយ Man Utd កាលពីឆ្នាំ ២០២១។ កីឡាករលេងសរុប ៨២ ដង និងស៊ុតចូល ១២ គ្រាប់៕