- 2023-09-13 11:34:07
- បាល់ទាត់
Xavi នឹងចុះកុងត្រាថ្មីបន្តនៅដឹកនាំក្លឹប Barca
- 2023-09-13 11:34:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi នឹងចុះកុងត្រាថ្មីបន្តនៅដឹកនាំក្លឹប Barca
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Barcelona លោក Xavi នឹងចុះកុងត្រាថ្មីនាពេលខាងមុខដើម្បីបន្តការដឹកនាំក្លឹប។ នេះបើតាមការឲ្យដឹងដោយលោក Deco ប្រធានទទួលបន្ទុកកីឡានៃក្លឹបអ្នកមានបុណ្យ។
Deco បានបញ្ជាក់ថា Xavi នឹងចុះកុងត្រាថ្មីជាមួយក្លឹប Barca។ លោកបានបន្ថែមថា Xavi សមនឹងទទួលកុងត្រាថ្មីនេះណាស់។ ទោះជាយ៉ាងណា Deco មិនបានបញ្ជាក់ថា កុងត្រាថ្មីរបស់ Xavi មានរយៈពេលប៉ុន្មាននោះទេ ដោយសុំលាក់សិន ហើយនឹងទម្លាយនាពេលឆាប់ៗខាងមុខ។
កុងត្រាបច្ចុប្បន្នរបស់ Xavi នឹងផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។ យោងតាមពាក្យចចាមអារ៉ាមចុះផ្សាយដោយ Goal អ្នកចាត់ការក្លឹប Barca នឹងតកុងត្រាដែលមានសុពលភាពដល់ឆ្នាំ ២០២៥។
Xavi ចូលមកដឹកនាំ Barca កាលពីខែវិច្ឆិកាឆ្នាំ ២០២១។ អ្នកចាត់ការដឹកសរុប ៩៤ ប្រកួត ហើយឈ្នះ ៥៨ ប្រកួត ស្មើ ១៧ ដង និងចាញ់ ១៩ លើក៕