- 2023-09-13 09:09:02
- ព័ត៌មាន
អាហ្សង់ទីន នៅតែធ្វើបានល្អ យកឈ្នះ 3-0 លើ Bolivia ទោះមិនមានវត្តមាន Lionel Messi
- 2023-09-13 09:09:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្សង់ទីន នៅតែធ្វើបានល្អ យកឈ្នះ 3-0 លើ Bolivia ទោះមិនមានវត្តមាន Lionel Messi
ចន្លោះមិនឃើញ
អាហ្សង់ទីនបាន ឱ្យកីឡាករ Lionel Messi សម្រាក ប៉ុន្តែនៅតែយកឈ្នះ Bolivia 3-0 ដើម្បីសន្សំពិន្ទុនៅ ក្នុងការប្រកួតជម្រុះ World Cup។
កីឡាករ Enzo Fernandez របស់ អាហ្សង់ទីន បានបើកការស៊ុតបញ្ចូលទីនាំមុខ 1-0 ទៅលើ Bolivia ជាមួយនឹងការស៊ុតបញ្ចូលទីបន្ថែមទៀតពី Nicolas Tagliafico និង Nicolas Gonzalez ធ្វើឱ្យចប់ការប្រកួតគ្រាប់បាល់ឡើងដល់ 3 -0 ។
Messi បានអង្គុយមើលការទទួលជ័យជម្នះរបស់អាហ្សង់ទីន នៅលើកៅអីរបស់កីឡាករបម្រុង ប៉ុន្តែមិនមានឈ្មោះក្នុងបញ្ជីក្នុងចំណោមកីឡាករបម្រុងនោះទេ ដោយបានត្អូញត្អែរពីការហត់នឿយបន្ទាប់ពីស៊ុតបញ្ចូលទីបានតែមួយគ្រាប់ក្នុងជ័យជម្នះកាលពីថ្ងៃពុធ ទល់នឹង អេក្វាឌ័រ។ គ្រូបង្វឹក Lionel Scaloni បាននិយាយបន្ទាប់ពីការប្រកួតថា "Leo មិនទាន់រួចរាល់ក្នុងការចូលលេងទេ" ។
អតីតខ្សែបម្រើក្រុម Manchester United កីឡាករ Angel di Maria បានធ្វើជាប្រធានក្រុមក្នុងការអវត្តមានរបស់ Messi ហើយបាន បញ្ជូនបាល់ឱ្យ Fernandez ស៊ុតបាល់បញ្ចូលទីម្ចាស់ផ្ទះក្នុងការប្រកួតបើកឆាកតង់ទីមួយ។ ខ្សែប្រយុទ្ធជម្រើសជាតិបូលីវី Roberto Fernandez ត្រូវបានបណ្ដេញចេញសម្រាប់ការប្រជែងដ៏គ្រោះថ្នាក្់ លើកីឡាករ Cristian Romero មុនពេល Tagliafico ស៊ុតបាល់ពិន័យ Free-kick មុនពេលសម្រាក៕