- 2023-09-12 10:59:00
- បាល់ទាត់
អត់ទាស់ មានប្រកួតមួយមានការស៊ុតចូលទីដល់ទៅជាង ១៥០ គ្រាប់
- 2023-09-12 10:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ទាស់ មានប្រកួតមួយមានការស៊ុតចូលទីដល់ទៅជាង ១៥០ គ្រាប់
ចន្លោះមិនឃើញ
យោងតាមកំណត់ត្រាឯកត្តកម្មពិភពលោក Guiness ប្រកួតដែលមានការស៊ុតចូលទីច្រើនជាងគេបំផុតគឺការប្រកួតរវាងក្លឹប AS Adema និងក្លឹប Stade Olympique de l'Emyrne (ហៅកាត់ថា SOE) ក្នុងលីគកំពូលម៉ាដាហ្គាស្កា កាលពីថ្ងៃទី ៣១ តុលា ឆ្នាំ ២០០២។
មូលហេតុដែលនាំឲ្យការមានគ្រាប់បាល់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺមិនមែនមកពីក្រុមមួយខ្លាំងពេក ឬក្រុមមួយខ្សោយពេកនោះទេ។ ទាំងក្រុម AS Adema និងក្រុម SOE គឺជាសុទ្ធសឹងតែជាក្រុមខ្លាំងប្រចាំម៉ាដាហ្គាស្កា។ កាលនោះក្រុមទាំងពីរគឺប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្ដើមពានលីគកំពូលរបស់ម៉ាដាហ្គាស្កា។
ហេតុដែលនាំឲ្យមានលទ្ធផលដែល AS Adema ឈ្នះ SOE ដល់ទៅ ១៤៩ ទល់នឹង ០ នេះ គឺដោយសារក្រុម SOE ស៊ុតចូលទីខ្លួនឯងចំនួន ១៤៩ ដង ពោលគឺរៀងរាល់ ៣៦ វិនាទីម្ដង។ ការណ៍ដែល SOE ធ្វើបែបនេះ គឺដោយសារពួកគេចង់សម្ដែងការមិនពេញចិត្តទៅលើអាជ្ញាកណ្ដាលរបស់លីគកំពូលម៉ាដាហ្គាស្កា។
មុននឹងលេងការប្រកួតជាមួយ AS Adema ក្លឹប SOE ត្រូវលេងប៉ះជាមួយក្លឹប DSA Antananarivo។ លទ្ធផលបានបញ្ចប់ត្រឹមលទ្ធផល ២ ទល់នឹង ២។ លទ្ធផលនេះមានន័យថា SOE បានបាត់ឱកាសលើកពានលីគកំពូលម៉ាដាហ្គាស្កានារដូវកាល ២០០១/២០០២។ SOE មិនពេញចិត្តនឹងលទ្ធផលស្មើនេះឡើយ ព្រោះអាជ្ញាកណ្ដាលបានផ្ដល់បាល់ពិន័យ ១១ ម៉ែត្រយ៉ាងចម្រូងចម្រាសនៅចុងម៉ោង ធ្វើឲ្យDSA Antananarivo អាចតាមស្មើ ២ ទល់ ២។ នេះជាដើមហេតុ ដែលនាំឲ្យ SOE មិនពេញចិត្ត ហើយបង្ហាញអារម្មណ៍នេះឡើងតាមរយៈការធ្វើចាញ់ ហើយចាញ់រហូតដល់ទៅ ១៤៩ គ្រាប់ពេលលេងប៉ះជាមួយ AS Adema ក្នុងប្រកួតបន្ទាប់។
AS Adema បានលើកពានក្នុងរដូវកាលនោះ។
ក្រោយធ្វើលេងជាចាញ់បែបនេះ SOE បានរងពិន័យ ព្រោះធ្វើខុសនឹងច្បាប់ផ្សេងៗរបស់បាល់ទាត់។ គ្រូបង្វឹករបស់ SOE ត្រូវបានផ្អាកមិនឲ្យដឹកនាំប្រកួតរយៈពេល ៣ ឆ្នាំ ហើយកីឡាករមួយចំនួនទៀតសុទ្ធតែរងការពិន័យផ្សេងៗចំពោះហេតុការណ៍នេះ។
ម៉ាដាហ្គាស្កាគឺជាប្រទេសកោះធំមួយស្ថិតនៅភាគអាគ្នេយ៍នៃឆ្នេរសមុទ្រអាហ្វ្រិក ហើយមានប្រជាជនប្រមាណ ៣០ លាននាក់៕