/65003eb72353d_1694514840_medium.jpg)
- 2023-09-12 12:09:25
- ព័ត៌មាន
គ្រូជម្រើសជាតិថា ព័រទុយហ្គាល់ត្រៀមចិត្តឈ្នះប្រកួតដោយគ្មាន Ronaldo
- 2023-09-12 12:09:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិថា ព័រទុយហ្គាល់ត្រៀមចិត្តឈ្នះប្រកួតដោយគ្មាន Ronaldo
ចន្លោះមិនឃើញ
លោក Roberto Martinez គ្រូជម្រើសជាតិព័រទុយហ្គាល់បាននិយាយថា ក្រុមព័រទុយហ្គាល់ត្រូវត្រៀមខ្លួនក្នុងការឈ្នះការប្រកួត ដោយមិនមានវត្តមានតារាបាល់ទាត់ Cristiano Ronaldo។
លោកនិយាយបែបនេះ ក្រោយពេលដែលព័រទុយហ្គាល់ដាក់លុចហ្សំបួរក្នុងលទ្ធផល ៩-០ ដោយមិនមានការចូលរួមរបស់ Ronaldo ដោយសារតែកីឡាកររូបនេះត្រូវបានព្យួរជើងមិនឱ្យចូលលេង ក៏ព្រោះតែទទួលបានកាតលឿងចំនួន ៣ដង។
ទាក់ទិននឹងរឿងនេះដែរ លោក Martinez បានលើកឡើងថា៖ «Cristiano សំខាន់ណាស់សម្រាប់ក្រុម ហើយ [ខ្សែការពារ] Pepe ក៏សំខាន់ដែរ»។ យ៉ាងណាមិញ លោកបានបន្ថែមថា ព័រទុយហ្គាល់ត្រូវតែឱ្យឱកាសដល់កីឡាករថ្មីៗ ដែលរួមមាន ខ្សែប្រយុទ្ធ Gonçalo Ramos និងខ្សែប្រយុទ្ធ Jota ជាដើម។
«Ronaldo មានបទពិសោធន៍ និងមានលក្ខណៈពិសេសជាច្រើន។ យើងមិនត្រូវបង្កើតក្ដីមន្ទិលសង្ស័យនោះទេ។ ក្រុមនេះបានត្រៀមខ្លួនរួចហើយក្នុងការឈ្នះ ដោយមិនមានវត្តមាន Cristiano»។ នេះជាការលើកឡើងបន្តរបស់លោក Martinez៕