• 2023-09-12 07:59:20
  • ព័ត៌មាន

Pogba ត្រូវបានផ្អាកពីការប្រកួត ដោយគេសង្ស័យថាកីឡាកររូបនេះ មានជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

  • 2023-09-12 07:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ Paul Pogba របស់ Juventus ត្រូវបានផ្អាកពីការប្រកួតជាបណ្ដោះអាសន្ន ដោយសារតែសង្ស័យ ថាមានជាប់ពាក់ព័ន្ធ ជាមួយការប្រើសារធាតុញៀន។

តុលាការជាតិប្រឆាំងគ្រឿងញៀន (Nado) របស់ប្រទេសអ៊ីតាលី បាននិយាយថា Pogba បានត្រលប់មកវិញនូវការធ្វើតេស្តរកសារធាតុញៀន បន្ទាប់ពី Juventus ឈ្នះ 3-0 នៅ Udinese កាលពីថ្ងៃទី 20 ខែសីហា កន្លងទៅ។ កីឡាករបារាំង វ័យ 30 ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសដោយចៃដន្យសម្រាប់ការធ្វើតេស្តគ្រឿងញៀនក្រោយការប្រកួត។ ប្រសិនបើរកឃើញថាមានពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀន Pogba អាចប្រឈមមុខនឹងការហាមឃាត់ពី 2 ទៅ 4 ឆ្នាំ។

Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្លឹបបាល់ទាត់ Juventus សូមប្រកាសថា ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2023 កីឡាករបាល់ទាត់ Paul Labile Pogba បានទទួលដីកាព្យួរទុកជាបណ្តោះអាសន្នពីតុលាការជាតិប្រឆាំងគ្រឿងញៀន បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តដែលបានធ្វើឡើងនៅថ្ងៃទី 20 ខែសីហា ឆ្នាំ 2023។ "ក្លឹបរក្សាសិទ្ធិក្នុងការពិចារណាលើជំហាននីតិវិធីបន្ទាប់។"

ភ្នាក់ងាររបស់ Pogba គឺ Rafaela Pimenta បាននិយាយថានាងកំពុង "រង់ចាំគំរូតេស្តទី 2 ដោយបាននិយាយថា នាងមិនអាចមានមតិមុនពេលលទ្ធផលចេញនោះទេ" ។

Juventus បានចុះហត្ថលេខាជាថ្មីលើ Pogba ក្នុងកិច្ចសន្យារយៈពេល 4 ឆ្នាំក្នុងខែកក្កដា ឆ្នាំ 2022 បន្ទាប់ពីកីឡាកររូបនេះបានចុះកិច្ចសន្យានៅ Manchester United ហើយបានចាកចេញក្នុងនាមជា កីឡាករគ្មានតម្លៃខ្លួន (free agent)។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់របស់ Pogba ទៅកាន់ទីក្រុង Turin ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហារបួសជាប់រហូត ដែលធ្វើឲ្យរូបគេខកខានការប្រកួត World Cup កាលពីឆ្នាំមុននៅប្រទេសកាតា៕

អត្ថបទ ៖ អូនដែត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី