/64fef9fa6fc3f_1694431680_medium.jpg)
- 2023-09-11 12:11:49
- បាល់ទាត់
Antony ត្រូវបានផ្អាកមិនឲ្យចូលលេងឲ្យបិសាចក្រហម
- 2023-09-11 12:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Antony ត្រូវបានផ្អាកមិនឲ្យចូលលេងឲ្យបិសាចក្រហម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Antony dos Santos ត្រូវបានផ្អាកមិនឲ្យចូលហ្វឹកហាត់ជាមួយក្លឹបបិសាចក្រហម។ នេះបើតាមសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់ក្លឹប។
ក្លឹប Manchester United បានបញ្ជាក់ថា ក្លឹបបានដឹងឮពីការចោទប្រកាន់មួយចំនួនទៅលើ Antony។ ដូច្នេះ កីឡាករនឹងពន្យារពេលមកចូលរួមហ្វឹកហាត់ និងចូលរួមលេងឲ្យក្លឹប រហូតដល់មានការជូនដំណឹងថ្មី។
ភ្លាមៗនោះផងដែរAntony ក៏បានចេញសារមួយទទួលយកការសម្រេចចិត្តរបស់ក្លឹប ហើយនឹងផ្អាកចូលរួមហ្វឹកហាត់ និងចូលរួមលេងឲ្យក្លឹប។ កីឡាករប្រេស៊ីលបានបន្ថែមទៀតថា រូបគេមិនមានកំហុសអ្វីទេ ហើយនឹងសហការពេញលេញជាមួយប៉ូលីសក្នុងរឿងចោទប្រកាន់ទាំងអស់នេះ។
កាលពីពេលថ្មីៗនេះ Antony រងការចោទប្រកាន់ពីអតីតមិត្តស្រីរឿងប្រើប្រាស់អំពើហិង្សាលើស្ត្រីភេទ។ ករណីអាចឈានទៅដល់ការចម្រូងចម្រាសនៅផ្លូវតុលាការ ហើយអាចធ្វើឲ្យកីឡាករវ័យ ២៣ ឆ្នាំមិនអាចលេងឲ្យបិសាចក្រហមមួយរយៈ៕