• 2023-09-11 10:25:18
  • ព័ត៌មាន

អាល្លឺម៉ង់​ដេញ​គ្រូ​ជម្រើស​ជាតិ​ជា​លើក​ក្នុង​រយៈពេល​ជាង ១០០ឆ្នាំ ក្រោយ​ចាញ់​ជប៉ុន

  • 2023-09-11 10:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគមបាល់ទាត់​អាល្លឺម៉ង់​បាន​បញ្ចប់​តួនាទី​លោក Hansi Flick ពី​គ្រូ​ជម្រើស​ជាតិ​បាល់ទាត់​បុរស ក្រោយ​ពេល​ដែល​លោក​ដឹកនាំ​អាល្លឺម៉ង់​ចាញ់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ក្នុង​លទ្ធផល ៤-១ នៅ​ប្រកួត​មិត្តភាព​មួយ​កាល​ពី​ម្សិលមិញ។

នេះ​ជា​លើក​ទី១ហើយ ដែល​អាល្លឺម៉ង់​បណ្ដេញ​គ្រូ​របស់​ខ្លួន​ចេញ​ចាប់​តាំង​ពី​ឆ្នាំ១៩២៦។

លោក Flick បាន​ឡើង​ដឹក​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ២០២១ ក្រោយ​ពេល​ដែល​លោក Joachim Low លាលែង​កាល​ពី​ឆ្នាំ២០២១។ ចាប់​តាំង​ពី​ពេល​នោះ​មក លោកដឹកឈ្នះ​ ១២ប្រកួត ក្នុង​ចំណោម​ ២៥ប្រកួត​សរុប ដោយ​ ៥ប្រកួត​ចុង​ក្រោយ​ ចាញ់​ ៤ដង​ទៅ​ហើយ។

អតីត​គ្រូ Bayern Munich រូប​នេះ​នឹង​ត្រូវ​ជំនួស​តំណែង​បណ្ដោះអាសន្ន​ដោយ លោក Rudi Voller អតីត​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់ ហើយ​អតីត​គ្រូ​អាល្លឺម៉ង់​ពី​ឆ្នាំ២០០០ ដល់ឆ្នាំ២០០៤៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់