• 2023-09-08 14:13:44
  • បាល់ទាត់

Pepe ចេញ​ពី Arsenal ទៅ​ចូល​រួម​ជាមួយ​ក្លឹប​ទួរគី

  • 2023-09-08 14:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Nicolas Pepe បាន​ចាក​ចេញ​ពី​ Arsenal ទៅ​ចូល​រួម​ក្លឹប​ទួរគី Trabzonspor ហើយ​នៅ​ថ្ងៃ​នេះ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC ក្លឹប Arsenal មិន​ទទួល​បាន​ថ្លៃ​ផ្ទេរ​អ្វី​ទាំង​អស់ ពី​ការ​ផ្ទេរ​នេះ បើ​ទោះ​ជា​ Pepe នៅ​សល់​មួយ​ឆ្នាំ​ទៀត​ក្នុង​កុងត្រា​ជាមួយ​កាំភ្លើង​ធំ​ក៏​ដោយ។ នេះ​បាន​ន័យ​ថា ទាំង​ភាគី​កីឡាករ និង​ភាគី Arsenal បាន​បើក​ភ្លើង​ខៀវ​ចំពោះ​ការ​មិន​យក​ថ្លៃ​ផ្ទេរ​នេះ។

Pepe មិន​បាន​លេង​សូម្បី​តែ​មួយ​ប្រកួត​ឲ្យ Arsenalក្នុង​រដូវ​កាល ២០២៣/២០២៤ នេះ។

កីឡាករ​សញ្ជាតិ​កូឌីវ័រ​វ័យ ២៨ ឆ្នាំ​ បាន​មក​ចូល​រួម​ជាមួយ​កាំភ្លើង​ធំ​កាល​ពី​ឆ្នាំ ២០១៩ ក្នុង​តម្លៃ ៧២ លាន​ផោន​ពី​ក្លឹប​បារាំង Lille។ តម្លៃ​នេះ​បាន​ធ្វើ្​ឲ្យ Pepe គឺ​ជា​កីឡាករ​ដែល​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា​ក្លឹប Arsenal មុន​ពេល​ក្លឹប​បាន​ទិញ​កីឡាករ Declan Rice ក្នុង​តម្លៃ​ ១០០ លាន​ផោន។

ពេល​វេលា​របស់ Pepe នៅ Arsenal មិន​សូវ​កាក់កប​ទេ។ កីឡាករ​លេង​សរុប ១១២ ប្រកួត និង​ស៊ុត​ចូល ២៧ គ្រាប់។ រដូវ​កាល​មុន កីឡាករ​បាន​ទៅ​ចូល​រួម​ក្លឹប​បារាំង Nice ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម