• 2023-09-08 11:13:57
  • ព័ត៌មាន

Man City រកលុយ​បានប្រមាណ ៣០០លាន​ដុល្លារ គ្រាន់​តែ​លក់​កីឡាករ​ថ្នាល​យុវជន

  • 2023-09-08 11:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឆ្នាំ២០១៧មក ក្លឹប Manchester City រក​លុយ​បាន​ប្រហែល ៣២៤លាន​ដុល្លារ​អាមេរិក ដោយ​គ្រាន់​តែ​លក់​កីឡាករ​ថ្នាល​យុវជន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

តាម​ពិត​ទៅ ក្លឹប​មួយ​នេះ​ទើប​តែមាន​​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ថ្នាល​យុវជន​កម្រិត​ស្តង់ដារ​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០១៤ ដោយ​កាល​នោះ​ Man City ចំណាយ​លុយ​ប្រមាណជិត ២៥០លាន​ដុល្លារ​ ដើម្បី​សាងសង់​មជ្ឈមណ្ឌល​នេះ។

ការ​រីក​ចម្រើ​ននៃ​កម្លាំង​យុវជន​របស់​ក្លឹប Man City ត្រូវ​បាន​បង្កើន​ឡើង នៅ​ពេល​ដែល​លោក Pep Guardiola ឡើង​មក​កាន់​តំណែង​ជា​អ្នក​ចាត់ការ​នៅ​ឆ្នាំ២០១៦។ លោក Gaurdiola ត្រូវ​បាន​គេ​ស្គាល់​ថា ចូលចិត្ត​ប្រើ​កីឡាករ​ក្មេងៗ ជាពិសេស​អំឡុង​ពេល​ដែល​លោកកាន់​នៅ​ក្លឹប Barcelona។

ក្នុងករណី​ Man City នេះ​វិញ លោក Guardiola បាន​បណ្ដុះ​គ្រាប់​ពូជ​បាន​ច្រើន​ណាស់ ដោយ​គេ​សង្កេត​ឃើញ​មាន​កីឡាករ​ថ្នាល​ Man City មួយ​ចំនួន​បាន​ចូល​ក្រុម​ធំ។ កីឡាករ​ទាំង​នោះ​មាន​ដូច​ជា ខ្សែ​បម្រើ​ Phil Foden ជា​ដើម៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់