/64f85f4722299_1693998900_medium.jpg)
- 2023-09-06 11:56:29
- បាល់ទាត់
Offside ក្នុងបាល់ទាត់ត្រូវបានបង្កើតនៅពេលណា?
- 2023-09-06 11:56:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Offside ក្នុងបាល់ទាត់ត្រូវបានបង្កើតនៅពេលណា?
ចន្លោះមិនឃើញ
រហូតមកទល់ពេលនេះ មិនទាន់មានការសិក្សាណាមួយច្បាស់លាស់ដែលអាចបញ្ជាក់ថាបាល់ទាត់ត្រូវបានកើតឡើងនៅពេលណាមុនដំបូងគេនោះទេ។ ទោះជាយ៉ាងណា សារព័ត៌មានធំៗមួយចំនួនថាបានប៉ាន់ស្មានថា បាល់ទាត់សម័យទំនើប និងច្បាប់ទម្លាប់មួយចំនួនទាក់ទងនឹងបាល់ទាត់ត្រូវបានបង្កើតឡើងនៅអង់គ្លេសនាសតវត្សទី ១៨។
ក្នុងន័យនេះដែរ នៅពេលបាល់ទាត់ចាប់ផ្ដើមទទួលបានប្រជាប្រិយភាពនៅអង់គ្លេសនាពេលនោះ ក៏កកើតទៅជាសហព័ន្ធបាល់ទាត់អង់គ្លេស រួចសហព័ន្ធនេះក៏បានចេញច្បាប់ទម្លាប់មួយចំនួនទាក់ទិននឹងបាល់ទាត់។ ច្បាប់មួយក្នុងចំណោមច្បាប់ជាច្រើនផ្សេងទៀត គឺ ច្បាប់ជំហរក្រៅល្បែង ឬជាភាសាអង់គ្លេសថា Offside។
យោងតាមសារព័ត៌មានអង់គ្លេស The Guardian ច្បាប់ Offside ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៣។ បើតាមប្រភពដដែល ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងការលេងជាក្រុមនៃបាល់ទាត់ ហើយកាត់បន្ថយចំនួនគ្រាប់ស៊ុតបញ្ចូលទីច្រើនពេក។ ទោះជាយ៉ាងណា ច្បាប់ Offside នាពេលនោះ មិនមានសភាពបេះបិទដូចច្បាប់ Offside សព្វថ្ងៃនេះទេ។ នាពេលនោះ បើសិនកីឡាករក្រុមមួយកំពុងទាត់បាល់ ហើយមានកីឡាករមកពីក្រុមដដែលឈរជិតបង្គោលទីរបស់ក្រុមគូប្រកួត នោះគឺ Offside ហើយ។
ច្បាប់ Offside ក៏ត្រូវបានកែប្រែជាបន្តបន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ទើបតែឆ្នាំ ២០០៥ ប៉ុណ្ណោះ ដែលមានការកែប្រែច្បាប់ Offside នៅបាល់ទាត់អឺរ៉ុបដែលមានទម្រង់រហូតដល់ពេលបច្ចុប្បន្ន។ ច្បាប់ Offside ដែលកែពីឆ្នាំ ២០០៥ មក គឺអាចនិយាយយ៉ាងសង្ខេបចំណុចសំខាន់ដូចតទៅ។
ឧទាហរណ៍ថា កីឡាករមួយរូបក្នុងក្រុមមួយកំពុងទាត់បាល់ ហើយកីឡាករមួយរូបទៀតក្នុងក្រុមដដែលចាំទទួលបាល់។ បើសិនជាការចាំទទួលបាល់នោះនៅពីក្រោយខ្លួនកីឡាករក្រុមគូប្រកួតទោះក្នុងទម្រង់ណា គឺ Offside។ តែបើសិនជាការចាំទទួលបាល់នោះនៅពីមុខខ្លួនកីឡាករក្រុមគូប្រកួតទោះក្នុងទម្រង់ណា គឺ មិន Offside ឡើយ។
ជាទូទៅ បើទោះជាមានច្បាប់ Offside ក៏ដោយ ការអនុវត្តច្បាប់ និងសម្រេចថា Offside ឬ មិន Offside អាស្រ័យលើអាជ្ញាកណ្ដាលដោយមានការជួយពីអាជ្ញាកណ្ដាលជំនួយ។ ជារឿយៗ តែងមានការកាត់សេចក្ដីខុសពីអាជ្ញាកណ្ដាលលើរឿង Offside ឬមិន Offside នេះ ហើយបានប៉ះពាល់លទ្ធផលប្រកួតសំខាន់ៗមួយចំនួន។
យ៉ាងដូច្នេះហើយ កត្តានេះអាចជាកត្តាមួយក្នុងចំណោមកត្តាច្រើនទៀតដែលជំរុញឲ្យមានការបង្កើតឡើងប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅលីគកំពូលអង់គ្លេស ក៏ដូចជាលីគធំៗមួយចំនួនទៀតនៅអឺរ៉ុបនៅរដូវកាល ២០១៩/២០២០។ ទោះជាមាន VAR ក៏ដោយ បញ្ហាសម្រេចថា Offside ឬមិន Offside នៅតែមានបញ្ហា៕