• 2023-09-05 13:35:56
  • បាល់ទាត់

Simone Inzaghi នឹង​នៅ​ដឹកនាំ​ Inter Milan រហូត​ដល់​ឆ្នាំ​២០២៥

  • 2023-09-05 13:35:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Simone Inzaghi ត្រូវ​បាន​ក្លឹប​ Inter Milan បន្ត​កុងត្រា​ឲ្យ​លោក​ដឹក​នាំ​ជា​គ្រូបង្គោល​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ​២០២៥។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ក្លឹប​នៅ​ក្នុង​ថ្ងៃ​នេះ​។

Simone មក​ដឹកនាំ Inter Milan តាំង​ពី​ឆ្នាំ​២០២១​មក​ ដោយ​ដឹកនាំ​បាន​ ១១២ប្រកួត​ ឈ្នះ​៧២ប្រកួត​ ចាញ់​ ២២ប្រកួត​ និង​ស្មើ​១៨ប្រកួត​។

ក្រោម​ការ​ដឹកនាំ​របស់​លោក​ Inter Milan តែង​ជាប់​នៅ​ក្នុង​ចំណោម​ Top 4 រហូត​មក​នៅ​ក្នុង​តារាង​ប្រកួត​ Serie A ។

Simone ដឹកនាំ​ Inter Milan ដោយ​ធ្លាប់​បាន​ពាន​ចំនួន​៤ គឺ​ពាន​ Italian Cup ចំនួន​២ដង​ និង​ Italian Super Cup ចំនួន​២ដង​។ លោក​ធ្លាប់​មាន​បដិសោធន៍​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១០ មក​ដោយ​ធ្លាប់​ដឹកនាំ​ Lazio ក្រោយ​ផ្លាស់​មក​ដឹក​នាំ​ Inter នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់