• 2023-08-31 11:10:16
  • ព័ត៌មាន

Lukaku​ ទៅ​លេង​នៅ Roma ក្នុង​លក្ខខណ្ឌខ្ចីជើង

  • 2023-08-31 11:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធសញ្ជាតិ​បែលហ្សិក​កីឡាករ Romelu Lukaku ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Roma ក្នុង​លក្ខខណ្ឌ​ខ្ចីជើងរយៈពេលមួយ​រដូវកាល។

តាមពិតទៅ​កីឡាកររូបនេះនៅតែជា​កីឡាករ​ Chelsea ទេ ដោយ​ហេតុថា លោក​នៅ​មាន​កុងត្រា ៣ឆ្នាំទៀត។ យ៉ាងណាមិញ Lukaku មិន​ទៅ​ដើរ​ជាមួយ Chelsea ក្នុង​ការ​ប្រកួត​មិត្តភាព​នោះទេ។

សូមបញ្ជាក់​ផង​ដែរ​ថា Lukaku លេង​ឱ្យ Inter Milan ឆ្នាំមុន​ក្នុង​លក្ខខណ្ឌខ្ចីជើង​ដូច​គ្នា។ កីឡាកររូបនេះ​ជួយ Inter Milan ឱ្យ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League។

បើ​តាម​សារព័ត៌មាន BBC Lukaku សុខចិត្ត​កាត់​ប្រាក់ខែ​ ដើម្បី​មក​លេង​នៅ Roma៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី