• 2023-08-28 13:26:46
  • បាល់ទាត់

Roma ចង់​បាន​ Lukaku ពី​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​

  • 2023-08-28 13:26:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Roma ចង់​បាន​ខ្សែប្រយុទ្ធ​ Romelu Lukaku ពី​ក្លឹប​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Roma និង​ Chelsea ក៏​ដូច​ជា​ Lukaku បាន​ធ្វើ​ការ​ចរចា​គ្នា​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ដោយ​ខាង​ Roma បាន​ដាក់​ដេញ​យក​កីឡាករ​នេះ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ដោយ​ឲ្យ​ថ្លៃ​ ៥លាន​អ៊ឺរ៉ូ​។

សំណើ​ចង់​បាន​ Lukaku ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​នេះ​គឺ​មិន​លក្ខខ័ណ្ឌ​ឲ្យ​ Roma ទិញ​យក​ពី​ Chelsea នោះ​ទេ​។

Lukaku ជា​កីឡាករ​ Chelsea ពី​ឆ្នាំ​២០២១មក​ ដោយ​នៅ​មាន​កុងត្រា​ជា​មួយ​តោខៀវ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី