- 2023-08-24 11:51:55
- បាល់ទាត់
Cancelo អាចចូលរួមជាមួយ Barca ទោះមានឧបសគ្គ
- 2023-08-24 11:51:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cancelo អាចចូលរួមជាមួយ Barca ទោះមានឧបសគ្គ
ចន្លោះមិនឃើញ
ខ្សែការពារស្លាប Joao Cancelo នឹងធ្វើការផ្ទេរចូលរួមជាមួយ Barcelona។ នេះបើតាមការចុះផ្សាយរបស់ Fabrizio Romano។
ក្លឹប Barcelona បានយល់ព្រមជាមួយ Manchester City ក្នុងការផ្ទេរចូល Cancelo ក្នុងតម្លៃផ្តេរមួយដែលត្រូវបានគេប៉ាន់ស្មានថាប្រមាណ ៦០ លានអឺរ៉ូ។ ខាងភាគីកីឡាករក៏យល់ព្រមចូលរួមជាមួយក្លឹបអ្នកមានបុណ្យផងដែរ។
ឧបសគ្គនៅពេលនេះគឺពាក់ព័ន្ធនឹងបញ្ហាមួយចំនួនទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់ Barca ដែលបង្កការលំបាកដល់ដំណើរការផ្ទេរកីឡាករ។ ហេតុដូចនេះ រហូតមកទល់ពេល Cancelo មិនទាន់ទទួលបានការអនុញ្ញាតពី Barcelona នៅឡើយទេ ក្នុងការធ្វើដំណើរទៅក្លឹបដើម្បីពិនិត្យសុខភាព និងបំពេញដំណើរមួយចំនួនទៀតដើម្បីផ្ទេរចូលក្លឹបជាផ្លូវការ។
ទោះជាយ៉ាងណា បើតាម Romano ទាំងភាគី Barca និង Cancelo មានអារម្មណ៍ល្អជាមួយគ្នា ហើយយល់ថាឧបសគ្គនេះនឹងត្រូវបានដោះស្រាយបានឆាប់ៗ ហើយ Cancelo មកចូលរួមជាមួយក្លឹបអ្នកមានបុណ្យ។
Cancelo បានចូលរួមជាមួយ Man City កាលពីឆ្នាំ ២០១៩ ហើយជាកីឡាករបង្គោលមួយរបស់ក្លឹប។ ទោះជាយ៉ាងណា បញ្ហាមួយចំនួនកាលពីរដូវកាលមុន ធ្វើឲ្យកីឡាករព័រទុយហ្គាល់បាត់បង់តំណែងកីឡាករបង្គោល ជាហេតុធ្វើឲ្យដំណើររបស់ Cancelo នៅក្លឹបយក្សអង់គ្លេសបានដល់ទីបញ្ចប់៕