• 2023-08-22 11:56:00
  • បាល់ទាត់

ចចាមអារ៉ាម​ថា​ ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត​ចង់​បាន​ Varane ពី​ Man Utd

  • 2023-08-22 11:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Raphael Varane ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ត្រូវ​បាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ Al Ittihad ចង់​បាន​សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​។

បើ​តាម​ទីផ្សារ​កីឡាករ​បច្ចុប្បន្ន​នេះ​ Varane មាន​តម្លៃ​ខ្លួន​រហូត​ដល់​ ៣៥លាន​អ៊ឺរ៉ូ​ ដោយ​នៅ​ខណៈ​នេះ​ គេ​មាន​វ័យ​៣០ឆ្នាំ​ហើយ​។

កីឡាករ​នេះ​មក​លេង​ឲ្យ​ Man Utd តាំង​ពី​រដូវកាល​ឆ្នាំ​២០២១/២២មក​ ដោយ​ចូល​ប្រកួត​សរុប​បាន​ ៦៥ប្រកួត​ និង​ស៊ុត​ចូល​ ២គ្រាប់​។

Al Ittihad ទិញ​កីឡាករ​អឺរ៉ុប​ល្បី​ៗ​បាន​២រូប​ហើយ​គឺ​ Benzema និង​ Kante ដូច្នេះ​ Varane នេះ​ហើយ​ជា​គោលដៅ​បន្ទាប់​គេ​គិត​គូរ​ចង់​បាន​ដើម្បី​ពង្រឹង​គុណភាព​ក្លឹប​៕

ប្រភព៖ Express | transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់