/64df50c20144e_1692356760_medium.jpg)
- 2023-08-18 11:41:16
- បាល់ទាត់
Xavi ឆ្លើយតបនឹងពាក្យចចាមអារ៉ាម Fati នឹងទៅលេងឲ្យ Real
- 2023-08-18 11:41:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xavi ឆ្លើយតបនឹងពាក្យចចាមអារ៉ាម Fati នឹងទៅលេងឲ្យ Real
ចន្លោះមិនឃើញ
លោក Xavi អ្នកចាត់ការក្លឹប Barcelona បានចេញបដិសេធពាក្យចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធ Ansu Fati នឹងផ្ទេរទៅលេងឲ្យ Real Madrid។
លោក Xavi បានទាត់ចោលពាក្យចចាមអារ៉ាមមួយនេះ ហើយចាត់ទុកថាជារឿងគួរឲ្យអស់សំណើច។ លោកបានគូសបញ្ជាក់ថា Fati គឺជាកីឡាករដ៏មានសារៈសំខាន់សម្រាប់ Barcelona ទាំងនៅពេលបច្ចុប្បន្ន និងអនាគត។
Fati គឺជាកីឡាករប្រយុទ្ធវ័យ ២០ ឆ្នាំកើតពីថ្នាលយុវជនរបស់ Barca។ ខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះពាក់លេខ ១០ បន្ទាប់ពី Lionel Messi បានចេញពីក្លឹប Barca កាលពីជាងពីរឆ្នាំមុន។
គិតមកទល់ពេលនេះ Fati លេងឲ្យក្លឹប Barca សរុប ១០៩ លើក និងស៊ុតចូល ២៩ គ្រាប់៕