• 2023-08-18 13:48:02
  • បាល់ទាត់

Real មិន​មាន​គម្រោង​ទិញ​ខ្សែ​ការពារ​ថ្មី​នោះ​ទេ

  • 2023-08-18 13:48:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ Real Madrid លោក Carlo Ancelotti និយាយ​ថា​ក្លឹប​មិន​មាន​គម្រោង​នាំ​ចូល​ខ្សែ​ការពារ​ថ្មី​នោះ​ទេ។

បន្ទាប់​ពី​ខ្សែ​ការពារ Eder Militao បាន​រង​របួស​ធ្ងន់ធ្ងរ​ដាច់​សរសៃ​ពួរ​កាល​ពី​សប្ដាហ៍​មុន​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ មាន​ការ​ចោទ​សួរ​មួយ​ចំនួន​ថា​ Real នឹង​នាំ​ចូល​អ្នក​ណា​មក​ជំនួស។

ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​ លោក Ancelotti បាន​បញ្ជាក់​ថា លោក​មិន​នាំ​ចូល​អ្នក​ណា​ឡើយ ព្រោះ​ក្រុម​បច្ចុប្បន្ន​ល្អ​គ្រប់គ្រាន់​ហើយ។ បើ​ទោះ​ Militao មាន​របួស លោក​ថា Real Madrid នៅ​សល់​កីឡាករ Rudiger កីឡាករ​ Nacho និង Alaba ព្រម​ទាំង​ Mavel ទៀត។ ដូច្នេះ​ Real មិន​ចាំ​បាច់​នាំ​ចូល​អ្នក​ថ្មី​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី។

Real Madrid កំពុង​មាន​បញ្ហា​កីឡាករ​បង្គោល​មាន​របួស ហើយ​របួស​រយៈ​ពេល​វែង​ទៅ​ទៀត។ តួ​យ៉ាង​អ្នក​ចាំ​ទី​ដៃ​ទី​មួយ Thibaut Courtois ទើប​តែ​រង​របួស​ដាច់​សរសៃ​ពួរ​ដែរ​កាល​ពី​ពេល​សប្ដាហ៍​ទៅ ហើយ​នា​ពេល​ថ្មីៗ​នេះ ខ្សែ​ការពារ​បង្គោល Militao ក៏​រង​របួស​នេះ​ដែរ។ របួស​នេះ​តម្រូវ​ឲ្យ​កីឡាករ​ទាំង​ពីរ​វះកាត់​ជង្គង់ ហើយ​សម្រាក​ព្យាបាល​ជា​ច្រើន​ខែ​ទម្រាំ​អាច​មក​ជួយ​ក្រុម​វិញ៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី