![](http://cdn.sabay.com/cdn/media.sabay.com/media/sabay-news/Sport-News/International-Sports/Freelancer-Sport/football(108)/64de0a642250c_1692273240_medium.jpg)
- 2023-08-17 12:35:24
- បាល់ទាត់
Arsenal ចង់បន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Odegaard
- 2023-08-17 12:35:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ចង់បន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Odegaard
ចន្លោះមិនឃើញ
ក្លឹប Arsenal ចង់បន្តកុងត្រាថ្មីរយៈពេលវែងជាមួយ ខ្សែបម្រើ Martin Odegaard។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ក្លឹបកាំភ្លើងធំនេះនឹងធ្វើការចរចាស៊ីជម្រៅជាមួយ Odegaard នៅអាទិត្យក្រោយ ដើម្បីធ្វើការសម្រេចសម្រួលក្នុងលក្ខខ័ណ្ឌផ្សេងៗក្នុងកុងត្រាថ្មីនេះ។
តាមពិតទៅ Odegaard នៅមានកុងត្រាជាមួយ Arsenal រហូតដល់ឆ្នាំ២០២៥ ប៉ុន្តែក្លឹបនេះចង់ឲ្យកីឡាករនេះជួយជ្រោមជ្រែងក្រុមរយៈពេលយូរ ក្រោយមានសមត្ថភាពយ៉ាងល្អក្នុងការធ្វើជាប្រធានក្រុម៕