• 2023-08-17 11:20:25
  • បាល់ទាត់

Pavard អាច​នឹង​ចេញ​ពី Bayern ហើយ​ក្លឹប​ធំៗ​ចង់​បាន

  • 2023-08-17 11:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Benjamin Pavard អាច​នឹង​ចេញ​ពី​ក្លឹប Bayern Munich។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

យ៉ាង​ណា​ក្ដី​ ប្រភព​ដដែល មិន​បាន​បញ្ជាក់​ទេ​ថា មូលហេតុ​ដែល​ខ្សែ​ការពារ​បារាំង​រូប​នេះ​មាន​លទ្ធភាព​ចាក​ចេញ​ពី​ក្លឹប​យក្ស Bayern។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Sky Sports កីឡាករ​ខ្លួន​ឯង​ដែល​ចង់​ចេញ​ពី​ក្លឹប ដើម្បី​ទទួល​ទៅ​ស្វែង​រក​ទំព័រ​ថ្មី​នៃ​អាជីព​របស់​ខ្លួន។

យោង​តាម Romano ក្លឹប​ធំៗ​មួយ​ចំនួន​ចង់​បាន Pavard រួម​មាន​ក្លឹប​អង់គ្លេស Manchester United និង​ក្លឹប​អ៊ីតាលី Inter Milan។

Pavard បាន​រួម​រស់​ជាមួយ Bayern តាំង​ពី​ឆ្នាំ ២០១៩ មក​ហើយ​លេង​សរុប ១៦៣ ប្រកួត និង​ស៊ុត​ចូល ១២ គ្រាប់៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម