/64dcbed24174c_1692188340_medium.jpg)
- 2023-08-16 12:47:19
- បាល់ទាត់
កីឡាករវ័យ២០ឆ្នាំ ជ្រើសរើសផ្លាស់មក West Ham ចោល Chelsea
- 2023-08-16 12:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករវ័យ២០ឆ្នាំ ជ្រើសរើសផ្លាស់មក West Ham ចោល Chelsea
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Elye Wahi សុខចិត្តជ្រើសរើសផ្លាស់មកក្លឹប West Ham United ចោលក្លឹប Chelsea។ នេះបើយោងតាមការចុះផ្សាយរបស់ Gaol នៅក្នុងថ្ងៃនេះ។
បើតាម RMC Sports មូលហេតុនោះគឺ West Ham ឲ្យតម្លៃខ្លួនថ្លៃច្រើនជាង Chelsea ដោយខាង West Ham ហ៊ានឲ្យ Wahi រហូតទៅដល់ ៣៨លានដុល្លារ ខណៈ Chelsea ហ៊ានឲ្យត្រឹម ២៧លានដុល្លារ។
ណាមួយទៀត Wahi ជឿជាក់ថា បើគេផ្លាស់ទៅកាន់ West Ham គេមានឱកាសច្រើនក្នុងការបញ្ចេញសមត្ថភាពច្រើនជាងផ្លាស់ទៅលេងឲ្យតោខៀវ។
Wahi ជាខ្សែប្រយុទ្ធទើបមានវ័យ២០ឆ្នាំ ដោយជាកីឡាករបណ្ដុះបណ្ដាលដោយក្លឹប Montpellier។ កីឡាករនេះមកលេងឲ្យក្រុមឈុតធំក្លឹបនេះរយៈពេល៣រដូវកាលហើយ ដោយចូលលេងបាន៩១ប្រកួត និងស៊ុតចូល ៣២គ្រាប់៕