• 2023-08-15 10:40:23
  • បាល់ទាត់

Caicedo ស្ថិត​ក្នុង​ចំណោម​កីឡាករ​ Chelsea ចាយ​លុយ​ច្រើន​បំផុត​​ទិញ​យក​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2023-08-15 10:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Moises Caicedo ជា​កីឡាករ​មួយ​រូប​ដែល​ក្លឹប​ Chelsea បាន​ចាយ​លុយ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទិញ​កីឡាករ​របស់​ក្លឹប​នេះ​។

Chelsea បាន​ចាយ​លុយ​ប្រមាណ​ ១១៦លាន​អ៊ឺរ៉ូ​ ទិញ​យក​ពី​ Brighton សម្រាប់​រដូវកាល​ឆ្នាំ​២០២៣/២៤ ដោយ​មាន​កុងត្រា​ ៨ឆ្នាំ​ និង​អាច​មាន​លក្ខខ័ណ្ឌ​ត​កុងត្រា​មួយ​ឆ្នាំ​។

កីឡាករ​នេះ​ជាប់​ចំណាត់​ថ្នាក់​ទី​២ដែល​ Chelsea បាន​ចាយ​លុយ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​បំផុត​ ដោយ​កីឡាករ​ទី​១ ដែល​តោខៀវ​ចាយ​ច្រើន​បំផុត​គឺ​ Enzo Fernandez ក្នុង​តម្លៃ​ ១២១លាន​អ៊ឺរ៉ូ​ពី​ Benfica។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Caicedo ជា​កីឡាករ​ដែល​ Chelsea ចាយ​លុយ​ច្រើន​បំផុត​ក្នុង​ការ​ទិញ​យក​ផង​ដែរ​នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤៕

ប្រភព៖ transfermarkt | chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់