• 2023-08-14 13:05:30
  • ព័ត៌មាន

អ្នកចាំទី​ថ្លៃ​ជាង​គេ​លើ​លោក​ផ្លាស់​មក​លេង Real ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង

  • 2023-08-14 13:05:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ថ្លៃ​ជាង​គេ​លើ​លោកកីឡាករ Kepa Arrizabalaga បាន​ផ្លាស់​ពី Chelsea មក​លេង​នៅ​ក្លឹប Real Madrid ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ។

កីឡាករ​រូប​នេះ​នឹង​លេង​ក្នុង​មួយ​រដូវ​កាល​ ២០២៣/២៤ ដើម្បី​ចូល​មក​ជំនួស​អ្នកចាំទី​បែលហ្សិក​កម្ពស់ ២ម៉ែត្រ​កីឡាករ​ Thibaut Courtois ដែល​បាន​ញាំញី​នឹង​របួស។

ជា​រឿង​មួយ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ​ ទាំង Kepa និង​ Courtois សុទ្ធ​តែ​ធ្លាប់​លេង​នៅ Chelsea។

Kepa ជាប់​ឈ្មោះ​ជា​អ្នក​ចាំ​ទី​ដែល​លក់​ក្នុង​តម្លៃ​ថ្លៃ​ជា​ង​គេ​លើ​ពិភពលោក ដោយ​កាល​ពី​ឆ្នាំ២០១៨ ក្លឹប Chelsea បាន​ទិញ​កីឡាករ​អេស្ប៉ាញ​រូប​នេះ​ពី​ក្លឹប Athletic Bilbao ក្នុង​តម្លៃ ៩០លាន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី